Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើ Rashford បានធើ្វអ្វីខ្លះ ទើបមនុស្សទូទាំងពិភពលោកចាប់ផ្ដើមចូលចិត្ដគេខ្លាំងនាពេលបច្ចុប្បន្ន?

ខែ្សប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford នាពេលបច្ចុប្បន្ននេះ បានទាក់ចិត្ដមនុស្សជាច្រើនក្នុងប្រទេសអង់គ្លេស ក៏ដូចជាទូទាំងពិភពលោក ក៏ព្រោះតែសកម្មភាពសប្បុរសធម៌របស់គេដ៏ធំធេង បានជួយកុមាររាប់លាននាក់ឲ្យមានអាហារគ្រប់គ្រាន់អំឡុងការរាលត្បាតនៃវីរុស covid-19។

អំឡុងវិបត្ដិនៃជំងឺដ៏កាចសាហាវនេះ Rashford បានធើ្វការរៃអង្គាសប្រាក់បានចំនួនដល់ទៅ ២០លានផោន ដើម្បីជួយផ្គត់ផ្គង់អាហារដល់ក្មេងៗក្នុងប្រទេសអង់គ្លេសចំនួន៣លាននាក់។

មិតត្រឹមតែប៉ុណ្ណោះ រូបគេបានចាប់ផ្ដើមយុទ្ធនាការជួយជនដែលគ្មានទីជម្រក និងថែមទាំងបញ្ចុះបញ្ចូលរដ្ឋាភិបាលអង់គ្លេស ក្នុងការបន្ដផ្ដល់អាហារដោយឥតគិតថៃ្លដល់ក្មេងៗផងដែរ។

ទង្វើទាំងនេះហើយ ទើបធើ្វឲ្យ Marcus Rashford បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើន ជាពិសេសគឺប្រជាជនទាំងអស់ក្នុងប្រទេសអង់គ្លេស ខណៈបុគ្គលល្បីៗមួយចំនួន ក៏បានធើ្វការសាទរទៅនឹងទង្វើដ៏សប្បុរសរបស់គេផងដែរ៕

ដោយ៖ សុគន្ធតារា

from: https://tnaot.com/km/m/detail/article/9393204