Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស៊ុតចូល១គ្រាប់យប់មិញ Messi ធើ្វបានស្ថិតិយ៉ាងអស្ចារ្យមួយ

ការស៊ុតបញ្ចូលទី១គ្រាប់កាលពីយប់មិញរបស់ Lionel Messi បានធើ្វឲ្យរូបគេនាពេលនេះ អាចស៊ុត និងបញ្ជូនគិតបញ្ចូលគ្នាច្រើនជាងកីឡាករណាៗទាំងអស់ក្នុងលីគកំពូលអឺរ៉ុបទាំង៥ រដូវកាលនេះ។

Messi អាចស៊ុតបញ្ចូលទីចំនួន២១គ្រាប់ និងបញ្ជូនបាន១៤គ្រាប់ ពីការប្រកួតចំនួន២៤ប្រកួត ដែលជាចំនួនមួយដែលគ្មានកីឡាករណាអាចធើ្វបាននៅឡើយទេនារដូវកាលនេះ។

សូមបញ្ជាក់ថា Messi បានស៊ុតបញ្ចូលទីបាល់ប៉េណាល់ទី១គ្រាប់នៅនាទីទី៦៩ ក្រោយពេលខែ្សប្រយុទ្ធវ័យក្មេង Ansu Fati ដាក់មួយគ្រាប់មុននៅនាទីទី៣៧ ជួយ Barcelona យកឈ្នះ Leganes ២-០ បន្ដឈរកកំពូលតារាង La Liga៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9393114