Bayern Munich ក្លាយជាក្រុមទី២ប៉ុណ្ណោះ ក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់ដែលអាចឈ្នះពានលីគចំនួន៨រដូវកាលជាប់ៗគ្នា ក្រោយក្លាយជាជើងឯកលីគកំពូល Bundesliga ជាផ្លូវការកាលពីយប់មិញនេះ។
ជ័យជម្នះទៅលើ Werder Bremen ក្រៅដីជាមួយគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ ស៊ុតបញ្ចូលទីដោយខែ្សប្រយុទ្ធឆ្នើម Robert Lewandowski នៅនាទីទី៤៣ ធើ្វឲ្យក្រុមយក្សមួយនេះ គ្រប់គ្រាន់ក្នុងការលើកពានលីគកំពូលអាល្លឺម៉ង់។
Bayern Munich បានដាច់ក្រុមលេខ២ Borussia Dortmund ចំនួន១០ពិន្ទុ ដោយមាន៧៦ពិន្ទុ ពីការប្រកួតចំនួន៣២សប្ដាហ៍៕
ប្រភព៖ The Sun