Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រំដែនកាណាដា និងអាមេរិក បន្តបិទទ្វារ​ដល់ថ្ងៃទី​២១ខែកក្កដា

ការសម្រេចបន្តបិទព្រំដែន ក្នុងពេលអាមេរិក និងកាណាដា ​មានករណីឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ​ជាង២លាននាក់ ហើយមានសញ្ញាឆ្លងកាន់តែច្រើនទៀត ដោយសារតែបាតុកម្ម​​។

មានប្រសាសន៍​ នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau​ បានបញ្ជាក់ថា ការបិទព្រំដែនជាមួយអាមេរិក ​រហូតដល់ថ្ងៃទី​២១​ ខែកក្កដា។ រីឯការសម្រេចខាងលើនេះ គឺដើម្បីការពារ​ផលប្រយោជន៍ និងអាយុជីវិតរបស់ពលរដ្ឋកាណាដា ឲ្យគេចផុតពីការឆ្លងកូវីដ​១៩​។

ព្រំដែន រវាងអាមេរិក និងកាណាដា បានបិទទ្វារ ចាប់តាំងពីថ្ងៃទី២០ ​ខែមីនា ហើយរហូតមកទល់នឹងពេលនេះ​ នៅមិនទាន់បើកនៅឡើយ ដោយសារការឆ្លងនៅតែបន្តកើនឡើង នៅលើទឹកដីអាមេរិក។ រីឯការបិទទ្វារ ព្រំដែន រវាងកាណាដា និងងអាមេរិក មិនប៉ះពាល់ដល់សកម្មភាពដឹកទំនិញឆ្លងកាត់ព្រំដែនទាំងពីរនោះឡើយ គឺនៅតែដំណើរការធម្មតា។

នៅមុនពេលកូវីដ​១៩ ផ្ទុះឡើង ព្រំដែនរវាងប្រទេសទាំងពីរ មានពលរដ្ឋឆ្លងកាត់ រហូតដល់​៤សែននាក់ ក្នុង​១ថ្ងៃ​ និងមានទំនិញឆ្លងកាត់ គិតជាទឹកប្រាក់ជាង​១,៧ពាន់លានដុល្លារអាមេរិក​។ ប្រទេសកាណាដា ​មាន​ករណីឆ្លងកូវីដ​១៩​ ចំនួន ៩៩ ១៤៧នាក់ ក្នុងនោះមាន៨១៧៥ នាក់ស្លាប់ ៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9393048