Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ចុះហត្ថលេខាលើច្បាប់​កែទម្រង់កម្លាំងប៉ូលិស

បើតាមច្បាប់ថ្មី សកម្មភាពសង្កត់ក​ជនល្មើសមិនបានហាមប្រាមនោះឡើយ​ ប៉ុន្តែត្រូវប្រើប្រាស់ក្នុងស្ថានភាព ដែលកម្លាំងប៉ូលិស អាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតតែប៉ុណ្ណោះ​។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី​១៦ ខែមិថុនា បានចុះហត្ថលេខាលើច្បាប់​កែទម្រង់កម្លាំងប៉ូលិស ក្នុងពេលបាតុកម្មរាលដាលកាន់តែខ្លាំងនៅអាមេរិក និងប្រទេសជាច្រើន នៅលើពិភពលោក​។

មាន​ប្រសាសន៍​នៅសេតវិមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា ​«ជនជាតិអាមេរិកចង់បានច្បាប់ និងសណ្តាប់ធ្នាប់។ យើងចាំបាច់ត្រូវតែ​អនុវត្តច្បាប់ ដើម្បីឲ្យសហគមន៍កាន់តែជិតស្និទ្ធ មិនមែន​ធ្វើឲ្យឃ្លាតឆ្ងាយពីគ្នានោះឡើយ»។

ច្បាប់ថ្មី​នឹងផ្តោតលើការកែទម្រង់ បណ្តុះបណ្តាលកម្លាំងប៉ូលិស​ឲ្យប្រើប្រាស់បច្ចេកទេស ដើម្បីកាត់បន្ថយភាពតានតឹង​។ ជាមួយគ្នានេះ​ ក៏បានហាមប្រាមប៉ូលិសប្រើប្រាស់កម្លាំងហួសហេតុពេលបំពេញភារកិច្ច។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នេះជាសកម្មភាពថ្មីរបស់ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ​ដើម្បីទាក់ទាញពលរដ្ឋ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី​៣ ខែវិច្ឆិកា។ ការស្ទង់មតិកន្លងមក ​លោក ត្រាំ បាត់បង់ការគាំទ្រជាច្រើន​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9393019