អង់គ្លេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃអាទិត្យថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការនាំកុមារចូលក្នុងថ្នាក់រៀននៅពេលសាលារៀនបើកដំណើរការវិញនៅសប្តាហ៍ក្រោយ។
លោក Chris Whitty ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រចក្រភពអង់គ្លេស លោក Johnson បាននិយាយថា វាមានផលវិបាកច្រើនជាងកូវីដទៅទៀត នៅពេលដែលសិស្សមិនបានចូលរៀននៅសាលា។
លោកបានមានប្រសាសន៍ថា៖ «វាមានសារៈសំខាន់ណាស់ដែលយើងអោយកូនៗរបស់យើងចូលទៅក្នុងថ្នាក់រៀនវិញ ដើម្បីរៀន និងនៅជាមួយមិត្តភក្តិ។ គ្មានអ្វីនឹងជះឥទ្ធិពលខ្លាំងដល់ឱកាសជីវិតរបស់កូនៗរបស់យើង ជាជាងត្រលប់ទៅសាលារៀនវិញនោះទេ»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់បុគ្គលិកសាលាដែលបានត្រៀមរៀបចំសម្រាប់ការវិលត្រឡប់ពេញទំហឹង នៅក្នុងខែកញ្ញា និងបានបញ្ជាក់ជាថ្មីនូវសេចក្តីថ្លែងការណ៍មុនរបស់លោកអំពី កាតព្វកិច្ចក្នុងការបើកសាលារៀនឡើងវិញដល់សិស្សទាំងអស់ដោយសុវត្ថិភាព៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព