ទ្រឹស្តីពុទ្ធសាសនាជាទ្រឹស្ដីប្រកបដោយនីតិសាស្ដ្រ ជាឃ្លាំងនៃក្បួនច្បាប់ប្រចាំពិភពលោក មានមាត្រាចែងពីបទបញ្ញត្តិ និងអនុញ្ញាតប្រកបដោយហេតុផល ត្រឹមត្រូវឥតខ្ចោះសម្រាប់សត្វលោកប្រតិបត្តិតាម បានសុខចម្រើនក្នុងលោកនេះ និងលោកខាងមុខ ។
ឯច្បាប់យុត្តិធម៌របស់រដ្ឋទាំងឡាយក្នុងលោកសុទ្ធតែបានបង្កើតឡើងតាមលំនាំព្រះធម៌នេះឯង, បើបង្កើតឲ្យខុសពីលំនាំព្រះធម៌នេះហើយ ឈ្មោះថាជាច្បាប់យុត្តិធម៌មិនបានឡើយ ។ ចំណែកការវិនិច្ឆ័យរកយុត្តិធម៌ និងអយុត្តិធម៌របស់លោកទាំងឡាយក៏សុទ្ធតែយកលំនាំតាមព្រះធម៌នេះឯង, បើមិនយកតាមលំនាំព្រះធម៌នេះទេ, ការវិនិច្ឆ័យរកយុត្តិធម៌ និងអយុត្តិធម៌នោះក៏រកមិនឃើញដែរ ។
មើលឃើញពីលក្ខណៈពិតនៃព្រះពុទ្ធសាសនានេះហើយ ទើបអ្នកប្រាជ្ញទាំងឡាយពោលថា ពុទ្ធសាសនាជាសាសនាហេតុផល មិនមែនជឿទៅលើអាទិទេពឬការបន់ស្រន់អ្វីឡើយ ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព