Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សុភ័ក្រ កុសុម៉ា លេងមួយស្ទីលនេះពណ៌ចែងចាំងតែម្តង

ប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយ តារាស្រីដែលកំពុងទទួលបានការគាំទ្រខ្លាំងក្នុងស្រទាប់មិត្តៗយុវវ័យបានធ្វើឲ្យមហាជនមានភាពសប្បាយរីករាយជានិច្ច តាមរយៈការកាយវិកា និងពាក្យសម្ដីលេងសើចជាដើម។

ចំពោះការលេងស្ទីលនិមួយៗរបស់តារាស្រីរូបនេះក៏មិនធម្មតាដែរ ពីមួយសី្ទលទៅមួយស្ទីលពិតជាស្រស់ស្អាតរកកន្លែងទាស់គ្មាន។ បើទោះបីតារារូបនេះ មានសម្បុរខ្មៅស្រអែម តែរាល់ពេលដែលនាងរៀបចំខ្លួនម្ដងៗពិតជាលេចធ្លោ ស្រស់សោភាតែម្ដង។

ថ្មីៗនេះ កញ្ញា សុភ័ក្រ កុសុម៉ា បានធ្វើឲ្យហ្វេនៗជាច្រើនភ្លឹកនឹងសម្រស់របស់របស់នាងជាថ្មី ដោយតារាស្រីរូបនេះបានតុបតែងខ្លួនយ៉ាងប្លែកខុសពីរាល់ដង ជាមួយឈុតពណ៌លឿង និងមានសក់ពណ៌លឿងផងដែរ។ ក្រោយស្លៀកមួយឈុតនេះ មើលទៅនាងពិតជាស្រស់ស្អាតប្លែកថែមមួយកម្រិតទៀត ដោយមើលមួយភ្លែតសឹងតែមិនស្គាល់ទៀតផង៕ អត្ថបទដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9624451