បុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលីសបាញ់ជាច្រើនគ្រាប់ នៅទីគ្រុងខេនូសា រដ្ឋវីសខនស៊ីនស្ថិតនៅភាគពាយព្យនៃសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៣ សីហា ២០២០ ។
បុរសរងគ្រោះឈ្មោះ Jacob Blake អាយុ២៩ឆ្នាំ បន្ទាប់មកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្នុងស្ថានភាពធ្ងន់ធ្ងរ កាលពីល្ងាចថ្ងៃអាទិត្យ ។
មានមនុស្សជាង៦០នាក់ប្រមូលគ្នាតវ៉ាប្រឆាំងការបាញ៉មួយនេះ ដោយដុតភ្លើងជាច្រើននៅកន្លែងកើតហេតុ និងគប់ឥដ្ឋ និងដបស្រា ដាក់ប៉ូលីស ជាកត្តាជម្រុញអាជ្ញាធរដាក់បម្រាមគោចរ និងអាគាររដ្ឋបាលរបស់ប៉ូលិស នឹងត្រូវបិទទ្វារ ដោយសារតែការខូចខាត។
បន្ថែមពីនេះនៅសហរដ្ឋអាមេរិកមានការតវ៉ាជាបន្តបន្ទាប់ ប្រឆាំងនឹងភាពសាហាវឃោរឃៅ និងការរើសអើងជាតិសាសន៍ ចាប់តាំងពីការស្លាប់នៅថ្ងៃទី២៥ ខែឧសភា របស់លោកចច ផ្លយ អាយុ៤៦ឆ្នាំ ជាជនជាតិអាមេរិកកាត់អាហ្វ្រិក បន្ទាប់ពីមន្ត្រីប៉ូលីសស្បែកស បានលុតជង្គង់នៅលើកញ្ជឹងករបស់គាត់ជិត៩នាទី រហូតដល់ដាច់ខ្យល់ ៕
ព្រឹកថ្ងៃចន្ទនេះ មន្ត្រីប៉ូលីសដែលពាក់ព័ន្ធនឹងការបាញ់ប្រហារ ត្រូវបានគេដាក់ឲ្យឈប់សម្រាកពីការងារ ។
រីឯផ្នែកស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញបាននិយាយថា ខ្លួននឹងធ្វើរបាយការណ៍ទៅព្រះរាជអាជ្ញា ក្នុងរយពេល ៣០ថ្ងៃទៀត ៕ដោយ៖ត្នោត