Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ឥន្ទ្រតបតិសីហ” ស្រះ​ដំរី​ស្ថិត​នៅ​កណ្ដាល​ព្រៃ​ជ្រៅ​លើ​ខ្នង​ភ្នំ​គូលែន

ស្រះ​ដំរី ឬ​ក៏​ឈ្មោះ​ដើម​ហៅ​ថា “ឥន្ទ្រតបតិសីហ” គឺ​ជា​បុរាណ​ដ្ឋាន​ជា​ទី​សក្ការ​របស់​ខ្មែរ​នា​ដើម​សម័យ​អង្គរ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​ លើ​​ខ្នង​ភ្នំ​គូលែន។​

ចាប់​បដិសន្ធិ​ឡើង​នៅ​ស.វទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុង​រាជព្រះបាទជ័យវរ័ន្មនទី២ ស្រះ​ដំរី​បច្ចុប្បន្ន​មាន​អាយុ​ជាង​១២០០​ឆ្នាំ​មក​ហើយ​​។ ទីនោះ​​ធ្លាប់​ជា​កន្លែង​​ប្រារព្ធ​ពិធី​សាសនា​​ដ៏​សំខាន់​មួយ​​ក្នុង​រាជ​ធានី​មហេន្ទ្រ​បព៌ត ដោយ​មាន​ចម្ងាយ​ប្រហែល​៧គ.ម ពី​ទឹក​ធ្លាក់​ភ្នំ​គូលែន។​

ស្រះ​មាន​បណ្ដោយ​១៥០ម៉ែត្រ និង​ទទឹង ៧០ម៉ែត្រ ជម្រៅ​៣ម៉ែត្រ ហើយ​​នៅ​ក្បែរ​មាន​រូប​​ចម្លាក់​ស្តេច​ដំរី, ស្ដេច​តោ, កង្កែប ជាដើម​​ ដែល​សុទ្ធ​សឹង​ដាប់​ចេញ​ពី​ថ្ម​ភ្នំ​ធំ​ៗ​​ពី​សម័យ​បុរាណ​កាល។ តាម​ប្រភព​ពី​រាជ​បណ្ឌិត​សភា​ឲ្យ​ដឹង​ថា សត្វ​ដំរី​មាន បណ្តោយ៥ម៉ែត្រ និង កម្ពស់៣,៧៥ម៉ែត្រ។ សត្វ​កង្កែប ឬ​ខ្លា មានបណ្តោយ២,៦០ម៉ែត្រ ទទឹង១,១០ម៉ែត្រ។

សត្វតោទី១ (ជាប់​សត្វ​កង្កែប​ ឬ​ខ្លា) មានបណ្តោយ៣,៩០ម៉ែត្រ ទទឹង១,៦០ម៉ែត្រ កម្ពស់២,៤៥ម៉ែត្រ។ សត្វតោទី២ មាន​បណ្តោយ ២,៦០ម៉ែត្រ ទទឹង ១,៦០ម៉ែត្រ និង កម្ពស់ ២,៥០ម៉ែត្រ។ សត្វ​គោ​មាន​បណ្តោយ ៣,៣០ម៉ែត្រ ទទឹង ១,៧០ម៉ែត្រ និង កម្ពស់ ១,២០ម៉ែត្រ។

ដើម្បី​ទៅ​ដល់​ទី​នោះ​បាន​អ្នក​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ និង​ថ្មើរ​ជើង​ចូល​ព្រៃ​ជ្រៅ​ប្រហែល​១​ម៉ោង។​ ពេល​ទៅ​ដល់​ស្រះ​ដំរី យើង​នឹង​បាន​ឃើញ​នូវ​ទិដ្ឋភាព​ចម្រុះ​ដ៏​ស្រស់​ត្រកាល ព្រម​ទាំង​ប្រាសាទ​បុរាណ​តូច​ៗ​ជា​ច្រើន​ទៀត​ដែល​នៅ​រាយប៉ាយ​ក្នុង​ព្រៃ​ក្បែរៗ​នោះ៕

កែសម្រួល៖ Wow Cambodian /រូបថត៖ SGN8

from: https://tnaot.com/km/m/detail/article/9392110