Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនរងគ្រោះនិងបងស្រីត្រូវ​​ស្ថិតនៅក្រោមការការពារបន្ទាប់ពីជនដៃដល់បានគំរាមធ្វើបាប

ខេត្ត Suphan Buri ៖ យោងតាមអាជ្ញាធរខេត្តបានឱ្យដឹង ថាប៉ូលិសបានដាក់ជនរងគ្រោះដែលត្រូវគេចាប់រំលោភមានអាយុ ១២ឆ្នាំ និងបងស្រីរបស់នាងនៅក្រោមការការពារ បន្ទាប់ពីពួកគេត្រូវបានគំរាមដោយក្រុមជនដៃដល់​។ មនុស្សពេញវ័យចំនួន ៥នាក់ និងអនីតិជនចំនួន ២នាក់ ដែលត្រូវបានគេស្គាល់ថាជាសាច់ញាតិ និងជាអ្នកជិតខាងរបស់ជនរងគ្រោះត្រូវបានចោទប្រកាន់ពីបទរំលោភលើក្មេងអាយុក្រោម ១៣ឆ្នាំ ​និងបានប្រព្រឹត្តិអំពើមិនសមរម្យលើក្មេងអាយុក្រោម ១៥ឆ្នាំ រួមទាំងគំរាមប្រើកម្លាំងលើជនរងគ្រោះ។

រូបតំណាង​

​ជនសង្ស័យដែលជាមនុស្សធំទាំង៥នាក់ ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេត្រូវបានដោះលែងបន្ទាប់ពីបានបង់ប្រាក់ធានាចំនួន ៣៥០ ០០០បាតកាលពីម្សិលមិញ។ ការដោះលែង​ជនសង្ស័យដែលមានអាយុពេញវ័យបានបង្កឱ្យមានការភ័យខ្លាចនៃការសងសឹកចំពោះជនរងគ្រោះដែលបានលាតត្រដាងបទឧក្រិដ្ឋ។ កាលពីថ្ងៃអង្គារអភិបាលខេត្ត  Suphan Buri លោក Nimit Wanchaithanawong បានមានប្រសាសន៍ថា លោកបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានការពារក្មេងស្រីរងគ្រោះ​ទាំងពីរនាក់។ ​​​ក្មេងស្រីជាប្អូននិងបងស្រី​ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា​។ ម្នាក់ដាក់នៅផ្ទះមេភូមិ ម្នាក់ដាក់នៅមណ្ឌលសុខភាព។

រូបតំណាង

លោក Sujin Wajakij អធិការស្រុក Muang បាននិយាយថាក្រុមអាជ្ញាធរខេត្ត ប៉ូលិស និងអ្នកចិត្តសាស្រ្តនឹងនិយាយជាមួយក្មេងស្រីអំពីបទឧក្រិដ្ឋនេះដោយ​ផ្តល់ទំនុកចិត្តថា​ពួកគេត្រូវបាន​ការការពារក្នុងអំឡុងពេលស៊ើបអង្កេត។ បងស្រីរបស់ជនរងគ្រោះមានអាយុ ២៩ឆ្នាំជាអាណាព្យាបាលស្របច្បាប់​បានប្តឹងដោយចោទប្រកាន់ជនសង្ស័យទាំង៧នាក់(មនុស្សពេញវ័យ៥នាក់ និងអនីតិជន២នាក់) ដែលត្រូវជាអ្នកជិតខាងផង និងជាសាច់ញាតិផង​កាលពីសប្តាហ៍មុន។ បងស្រីជនរងគ្រោះបាននិយាយថានាងបានដឹងពី​រឿងនេះប៉ុន្តែនាងនិងជនរងគ្រោះខ្លាច​ត្រូវគេធ្វើបាបប្រសិនបើ​ជូនដំណឹងដល់អាជ្ញាធរ។ ចុងក្រោយបងស្រីជនរងគ្រោះបានសម្រេចចិត្តចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីជនរងគ្រោះត្អូញត្អែរពីការឈឺពោះ​រហូតហើយនាងបាននាំប្អូនទៅជួបគ្រូពេទ្យ។ លទ្ធផលបានបញ្ជាក់ថាជនរងគ្រោះពិតជាត្រូវបានគេចាប់រំលោភមែន។ ជនសង្ស័យម្នាក់អាយុ ៥១ឆ្នាំ បានរំលោភក្មេងស្រីរងគ្រោះជាច្រើនដងហើយគំរាមថានឹងធ្វើបាបនាងប្រសិនបើប្រាប់អ្នកណាពីអ្វីដែលបានកើតឡើង។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9392023