Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មែនទេ! Napoli បានចុះកុងត្រាជាមួយ Edinson Cavani

ក៏ដូចជាក្លឹប Inter និងក្លឹប Atletico Madrid ផងដែរ ត្រូវបានគេរាយការណ៍ថា ក្លឹប Napoli បានចុះកុងត្រាជាមួយកីឡាករ Edinson Cavani ។ ប្រធានក្លឹប Paris Saint-Germain លោក Leonardo បានបញ្ជាក់ថា Cavani នឹងចាកចេញនៅរដូវក្តៅនេះ ដូច្នេះហើយគេអាចជ្រើសរើសទិសដៅបន្ទាប់របស់គេបាន ។

គេហទំព័របារាំង Le10Sport.com បានអះអាងថា ក្លឹប Napoli បានទំនាក់ទំនងជាមួយ Matador ដើម្បីស្នើសុំការវិលត្រឡប់ទៅកាន់ Stadio San Paolo វិញ ។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅទីក្រុង Naples ដោយលេងនៅទីនោះតាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ រហូត ផ្ទេរក្លឹប PSG ចំនួន៦៤ លានផោន ៕

Cavani បានស៊ុតបាល់បញ្ចូលទីបានចំនួន ១០៤គ្រាប់ក្នុងការប្រកួតចំនួន ១៣៨ប្រកួត សម្រាប់ក្រុម Partenopei ។ នៅពេលសួរអំពីសេណារីយ៉ូភ្នាក់ងារ Walter Guglielmone បានប្រាប់ EFE ថាពួកគេនឹង “ ពិភាក្សាគ្នារួចហើយ និងធ្វើការវាយតម្លៃអំពីការជ្រើសរើសកីឡាករ Cavani រូបនេះ” ។

ប្រែសម្រួលដោយ៖ វបុត្រ

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9391930