Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋមន្រ្តីក្រសួងការងារលាឈប់ពីគណបក្សរបស់លោក

រដ្ឋមន្ត្រីក្រសួងការងារលោក Chatu Mongol Sonakul បានលាឈប់ពីតំណែងជាមេដឹកនាំសម្ព័ន្ធសកម្មភាពដើម្បីប្រទេសថៃ។ ខណៈពេលដែលការលាលែងពីតំណែងតាមលក្ខណៈបច្ចេកទេសមិនមានឥទ្ធិពលដល់តួនាទីជារដ្ឋមន្រ្តីរបស់លោកនោះទេ ការផ្លាស់ប្តូរទៅបាន គឺត្រូវមានសមាសភាពសមាជិកសភា ៥រូប ឯកភាព។

លោក Chatu Mongkol មានអាយុ ៧៦ឆ្នាំ ជាអតីតទេសាភិបាលធនាគារថៃ។ គាត់បានក្លាយជាថ្នាក់ដឹកនាំគណបក្សភ្លាមៗ មុនពេលការបោះឆ្នោតសកលឆ្នាំ២០១៩ ដែលត្រូវបានលើកទឹកចិត្តដោយលោក Suthep Thaugsuban ដែលជាស្ថាបនិកគណបក្ស និងជាអតីតប្រធានគណៈកម្មាធិការកែទម្រង់ប្រជាធិបតេយ្យប្រជាជន។ លោក Chatu Mongol បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃកាលពីថ្ងៃអង្គារនេះថា លោកបានលាលែងពីតំណែងរួចហើយ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ ។

យោងទៅតាមការលាលែងរបស់គាត់ពីតំណែងមួយនេះបានចូលជាធរមានភ្លាមៗ ហើយគាត់ក៏នៅតែជារដ្ឋមន្រ្តីក្រសួងការងារ លុះត្រាណាតែគណៈរដ្ឋមន្រ្តីដកដំណែងរបស់គាត់ ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា គណបក្សនេះបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ ដែលវាយតម្លៃពីការអនុវត្តរយៈពេលមួយឆ្នាំរបស់លោក Chatu Mongol នៅពេលដែលលោកស្ថិតនៅក្នុងអណត្តិជារដ្ឋមន្ត្រី។

ក្នុងការប្រជុំមួយបានលើកឡើងពីការបរាជ័យរបស់គាត់ទៅលើភាពអត់ការងារក្នុងអំឡុងពេលនៃការផ្ទុះឡើងវីរុស Covid-19 នេះ។ នៅក្នុងនោះក៏មានរបាយការណ៍ស្តីពីការអនុវត្តរបស់ក្រសួងក្នុងការដោះស្រាយបញ្ហារបស់អ្នកអត់ការងារធ្វើដែលមានចំនួនមួយលាននាក់ផងដែរ ។ នៅថ្ងៃដដែលនោះលោក Chatu Mong មានជំនួយការយ៉ាងជិតស្និទ្ធិក៏បានសុំចុះចេញពីតំណែងផងដែរ។

រូបតំណាង

យោងតាមប្រព័ន្ធផ្សព្វផ្សាយលោក Suthep បានជួបជាមួយលោកឧត្តមសេនីយ៍ Prayut ដើម្បីទទូចសុំឱ្យគណបក្សរបស់លោកធ្វើសមាហរនកម្មលើកម្លាំងពលកម្មសម្រាប់រយៈពេលនេះ។ ប្រភពនៅក្នុងនោះបាននិយាយថា លោក Chatu Mong មិនសប្បាយចិត្តនឹងគណបក្សរបស់លោកមួយរយៈមកហើយ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9391604