
បើនិយាយពីវិស័យខ្សែភាពយន្តនៅក្នុងប្រទេសថៃវិញ គេមើលឃើញថាទូរទស្សន៍ថៃប៉ុស្តិលេខ៣ គឺឈានមុខគេក្នុងការផលិតរឿងភាគ។
អ្វីដែលរឹតតែពិសេសនោះ តារាប្រុសស្រីដែលជ្រកក្រោមដំបូលទូរទស្សន៍មួយនេះ ភាគច្រើនសុទ្ធសឹងតែជាតួល្បីៗ និងមានមហាជនទទួលស្គាល់។
ទន្ទឹមនឹងភាពជោគជ័យទាំងនេះ ក៏មានមហាជនជាច្រើនបានធ្វើការងឿងឆ្ងល់ជាខ្លាំងថា ភាគច្រើនទូររទស្សន៍មួយនេះតែងតែផ្គូផ្គងតារាសម្តែងប្រុសស្រី គឺជាតួល្បីដូចគ្នារាល់ពេលលេងនៅក្នុងខ្សែភាពយន្ត។ ជាការឆ្លើយតបទៅនឹងរាល់ចម្ងល់ទាំងអស់នេះ សា្ថនីយទូរទស្សន៍ថៃប៉ុស្តិលេខ៣ បានប្រាប់អ្នកសារព័ត៌មានថា “វាគឺជាយុទ្ធសាស្រ្តមួយដើម្បីធ្វើឲ្យ រឿងភាគនីមួយៗ ដែលបានបង្ហាញចេញទៅមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន”។
មួយវិញទៀត ដោយសារតែតារាសម្តែងប្រុសស្រីដែលមានភាពល្បីល្បាញដូចគ្នា ត្រូវសម្តែងប៉ះគ្នា គឺអាចធ្វើឲ្យទីផ្សាររបស់ប៉ុស្តិទូរទស្សន៍មួយនេះមានភាពរីកចម្រើន។ មិនតែប៉ុណ្ណោះអាចធ្វើឲ្យម្ចាស់ sponsor ធំៗទាំងក្នុង និងក្រៅប្រទេសមានការគាំទ្រដល់ការផលិតរឿងផងដែរ។
រឹតតែពិសេសទៀតនោះ ទូរទស្សន៍មួយនេះនឹងត្រៀមបង្ហាញនូវខ្សែភាពយន្តភាគថ្មីៗ ដែលចូលរួមសម្តែងដោយតារាល្បីៗមានដូចជា រឿង “Roy Leh Marnya” សម្តែងដោយ Pope និង Bella រឿង “Lai Kinaree” សម្តែងដោយ Nadech និង Yaya រឿង “Song Sanaeha” សម្តែងដោយ James Ma និង Kimberley និងមានរឿងជាច្រើនទៀត។
តោះយ៉ាងណាក៏ដោយ សូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update