Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

PSG ដាក់គោលដៅផ្ទេរយកកីឡាករ Alaba ពីក្លិប Bayern Munich នៅរដូវក្តៅនេះ

ក្លិប Paris Saint-Germain បានដាក់គោលដៅផ្ទេរយកកីឡាករ David Alaba ខ្សែការពាររបស់ក្លិប Bayern Munich នៅក្នុងអំឡុងពេលទីផ្សាររដូវក្តៅបើកទ្វារ។

ក្លិប PSG ក្រោមការដឹកនាំរបស់លោក Thomas Tuchel កំពុងត្រូវការខ្សែការពារលេងនៅស្លាបឆ្វេងមកជួយពង្រឹងនៅជើងក្រោមបន្ថែម ហើយបានកំណត់យកកីឡាករ Alaba ជាគោលដៅផ្ទេរនៅក្នុងរដូវក្តៅឆ្នាំនេះតែម្តង។ បច្ចុប្បន្ន ខ្សែការពារសញ្ជាតិអូទ្រីសរូបនេះ នៅសល់កុងត្រារយៈពេលមួយឆ្នាំទៀតជាមួយ Bayern ហើយក្លិបក៏មានគម្រោងបន្តកុងត្រាថ្មីសម្រាប់រូបគេផងដែរ។

PSG បច្ចុប្បន្ន ក៏មានខ្សែការពារជំនាញជើងឆ្វេងមួយរូបផងដែរ ប៉ុន្តែជិតផុតកុងត្រាជាមួយក្លិបទៅហើយ នោះគឺកីឡាករ Layvin Kurzawa។ កីឡាករសញ្ជាតិបារាំងរូបនេះ នឹងត្រូវផុតកុងត្រានៅចុងខែមិថុនានេះ ហើយមិនទាន់លេចឮដំណឹងថា PSG ចង់បន្តកិច្ចសន្យាថ្មីជាមួយរូបគេនៅឡើយទេ ខណៈពេលដែលពួកគេនៅសល់តែខ្សែការពារឆ្វេងម្នាក់ទៀតប៉ុណ្ណោះ នោះគឺកីឡាករ Juan Bernat។ ដូច្នេះហើយទើប PSG ត្រៀមនាំយកខ្សែការពារ Alaba ពី Bayern មកជួយសម្រួលតំបន់ក្រោមជាមួយ Bernat នេះឯង។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ getfootballnewsgermany

from: https://tnaot.com/km/m/detail/article/9391311