
កាលពីថ្ងៃទី១៥ ខែមិថុនាម្សិលមិញ រឿងភាគថ្មី ដែលមានចំណងជើងថា “Payakorn Sorn Ruk” ដែលសម្តែងដោយ លោក James Jirayu និង កញ្ញា Ice Preechaya បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ប្រទេសថៃ ។
ភ្នាក់ងារ Nielsen Thailand បាននិយាយថា រឿងភាគ “Payakorn Sorn Ruk” គឺទទួលបានចំណាត់ថ្នាក់ជាមធ្យម ស្មើនឹង ២.៨ ភាគរយនៅទូទាំងប្រទេស។
មិនត្រឹមតែប៉ុណ្ណោះក៏មានរឿងភាគប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ របស់ប្រទេសថៃ គឺរឿងភាគ “Marn Bang Jai” ដែលសម្តែងដោយ លោក Weir Sukollawat និងកញ្ញា Mookda Narinrak នៅតែរក្សាបានប្រជាប្រិយភាពដដែល ដោយទទួលបានចំណាត់ថ្នាក់ ៤.៩ ភាគរយ ដោយបានថយចុះបន្តិចត្រឹមតែ ០.១ ភាគរយ បើធៀបនឹងភាគដែលបានចាក់ផ្សាយកាលពីសប្តាហ៍មុន ។
រឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ ONE 31 ដែលមានចំណងជើងថា “Ruk Laek Pop” ទទួលបានចំណាត់ថ្នាក់ ១.១ ភាគរយ សម្រាប់ភាគទី១ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Thai update