Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខុនដូបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាត គ្រោង​បង្អួតរាងនៅកណ្តាលទីក្រុងភ្នំពេញ

 អ្នកវិនិយោគនៅប្រទេសចិនជាច្រើនរូប បានរួមគ្នាកសាង Condo ឆ្លាតវៃដែលអាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា តាមទូរសព្ទដៃ ដើម្បីបង្កើនភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ ក្នុងសម័យឌីជីថល។

ភាពទំនើបនៃ Condo ប្រភេទនេះ គឺត្រូវបានបង្កើតឡើងជាលើកដំបូង សម្រាប់ប្រទេសកម្ពុជា តាមរយៈការចូលរួមគាំទ្រលើផ្នែកហិរញ្ញវត្ថុរួមគ្នា របស់អ្នកវិនិយោគចិន ដើម្បីបើកដំណើរការអាជីវកម្ម លើគម្រោងផ្នែក​អចលនទ្រព្យមួយនេះ។ ​​​

គម្រោង Condo ឆ្លាតវៃ ដែលមានឈ្មោះថា Le Condé BKK1 គ្រោងលេចរូបរាងឡើង ស្ថិតនៅសង្កាត់បឹងកេងកង១ និងបានចំណាយថវិកាប្រមាណជា១៥ លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនរបស់ប្រទេសចិនមួយដែលមានឈ្មោះថា “Zhongguancun CENCONS Group” ។​

បើតាមលោក Cui Hui អគ្គនាយកទីផ្សារនៃក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd បានឱ្យដឹងថា គុណសម្បត្តិមួយ ក្នុងចំណោមគុណសម្បត្តិដ៏ធំបំផុតរបស់គម្រោងនេះ គឺការប្រើប្រាស់នូវប្រព័ន្ធលំនៅដ្ឋានឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ ដ៏ល្បីល្បាញមួយ ក្នុងចំណោមក្រុមហ៊ុនខ្លាំងៗ ទាំង ៥០០ នៅលើពិភពលោក។

លោកបន្តថា Le Condé គឺជាគម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងបង្អស់ នៅប្រទេសកម្ពុជា និងជាគំរូលំនៅដ្ឋានឆ្លាតវៃដំបូង​គេ នៅក្រៅប្រទេសរបស់ក្រុមហ៊ុន Xiaomi ផងដែរ។

 រាល់យូនីតទាំងអស់របស់យើងខ្ញុំសុទ្ធសឹងប្រើប្រាស់នូវប្រព័ន្ធលំនៅដ្ឋានឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi។ តាមរយៈការប្រើប្រាស់ APP ឬតាមរយៈសម្លេងឆ្លាតវៃក្នុងទូរស័ព្ទដៃ លោកអ្នកអាចគ្រប់គ្រងពន្លឺអំពូល វាំងននបង្អួច និងម៉ាស៊ីនត្រជាក់ជាដើមបានតាមចិត្ត។ នេះគឺជាចំណុចដ៏ទាក់ទាញបំផុតមួយ”។

បើយោងតាមស្ថិតិមិនពេញលេញមួយ នៅរាជធានីភ្នំពេញបានឱ្យដឹងថា មានជនបរទេសស្នាក់នៅ ចំនួន ៤០ ម៉ឺននាក់ ហើយសមាមាត្រជនបរទេស គឺមានកំណើនខ្ពស់។ ជនបរទេសភាគច្រើនដែលមកកាន់រាជធានីភ្នំពេញ ចូលចិត្តរស់នៅក្នុងខុនដូ ជាពិសេសខុនដូដែលផ្ដល់សេវាកម្ម និងបរិក្ខារគ្រប់លក្ខណៈ ដូច្នេះក្រុមហ៊ុននឹងមានយុទ្ធសាស្រ្តជម្រុញ ឲ្យមានការរីកចម្រើននៃទីផ្សារជួលខុនដូ និងធ្វើឲ្យអត្រាប្រាក់ចំណូល ពីការជួលនៃខុនដូមានស្ថេរភាព៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9390837