Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Newcastle ត្រៀមជះលុយ១៣៥លានអឺរ៉ូ ផ្ទេរយកខ្សែប្រយុទ្ធ Immobile ពីក្លិប Lazio

កាសែតអ៊ីតាលី La Gazzetta dello Sport បានចុះផ្សាយថា ក្លិប Newcastle United កំពុងត្រៀមជះលុយប្រមាណ១៣៥លានអឺរ៉ូ ដើម្បីផ្ទេរខ្សែប្រយុទ្ធ Ciro Immobile របស់ក្លិប Lazio នៅក្នុងអំឡុងពេលទីផ្សាររដូវក្តៅបើកទ្វារ។

ក្រោយព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត បានក្លាយជាម្ចាស់ក្លិប Newcastle ព្រះអង្គចង់ពង្រឹងក្លិបរបស់ទ្រង់ ដោយការទិញចូលកីឡាករល្អៗជាដើម សម្រាប់ត្រៀមប្រជែងនឹងក្រុមដទៃរដូវកាលក្រោយ។

យ៉ាងណាមិញ ខ្សែប្រយុទ្ធ Immobile ជាគោលដៅផ្ទេរមួយរូបរបស់ Newcastle ក្លិបមានបំណងផ្តល់កុងត្រាឱ្យកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ រយៈពេល៥ឆ្នាំ បូករួមទាំងថ្លៃនឿយហត់ប្រមាណ១៦លានអឺរ៉ូ ក្នុងមួយឆ្នាំផងដែរ ខណៈពេលដែល Immobile នៅជាប់កិច្ចសន្យាជាមួយ Lazio រហូតដល់ឆ្នាំ២០២៣។ បច្ចុប្បន្ន រូបគេជាខ្សែប្រយុទ្ធ ដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេក្នុងក្របខណ្ឌ Serie A របស់ប្រទេសអ៊ីតាលីរដូវកាលនេះ ពោលគឺរកបាន២៧គ្រាប់ ពីការបង្ហាញខ្លួនចំនួន២៦ប្រកួត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9390765