Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះសង្ឃមួយអង្គបានចាក់សម្លាប់ស្រី្តមានផ្ទៃពោះម្នាក់នៅខេត្ត Buri ram

តាមប្រភពប៉ូលិសបានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានព្រះសង្ឃមួយអង្គចាក់សម្លាប់ឱ្យស្លាប់ដោយសាររូបនាងព្រមាន​ទម្លាយរឿងរ៉ាវ​ទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃអង្គនោះ។ លោក uriya Leenuwat អនុប្រធានមន្ត្រីស៊ើបអង្កេតនៃអធិការដ្ឋាននគរបាល Hin Lek Fai ស្រុក Khu Mueang បាននិយាយថា ការចាក់សម្លាប់ដ៏សាហាវនេះបានកើតឡើងនៅលើដងផ្លូវក្បែរភូមិ Ban Ban Charoensuk ក្នុងឃុំ tambon Tum Yai កាលពីរសៀលថ្ងៃចន្ទ។

សាក្សីដែល​ឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ព្រះសង្ឃនាម ​Phra Um Deeruenrom មានព្រះជន្ម ៥៩ឆ្នាំ ជាព្រះចៅអធិការវត្ត Ban Nong Bua ​ក្នុងឃុំ​ tambon Tum Yai ​បានបើកឡាន​មួយគ្រឿងហើយ​​មានចេតនាបុកក្បាល​រថយន្ត​​តូចមួយគ្រឿងដែលធ្វើដំណើរ​ស្របគ្នាជាមួយ​ព្រះអង្គ។ រថយន្ត​តូចនោះបើកបរដោយលោក ​ Thampaphon ជាសមាជិកនៃអង្គការក្នុងតំបន់​ tambon ​ដែល​មានភរិយាឈ្មោះ Lampai អាយុ៣៦ឆ្នាំមានផ្ទៃពោះ ៨ខែ​អម​ដំណើរ​ជាមួយ។ រថយន្តទាំង ២គ្រឿងបានបុកគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ បន្ទាប់ពីរថយន្តទាំងពីរបុកគ្នាហើយ ស្ត្រីនោះបានចេញពីឡានហើយរត់ទៅបាត់។ ព្រះសង្ឃបានដេញ​ស្រី្តនោះដោយកាន់កាំបិត​មួយដ៏វែងហើយច្រាននាងឱ្យដួល រួចហើយក៏ចាក់នាង។ ​ជនរងគ្រោះរងរបួសយ៉ាងជ្រៅចំនួនពីរកន្លែងដែលមួយនៅលើក្បាលនិងមួយកន្លែងទៀតនៅលើកដៃខាងស្តាំរបស់នាង។ ស្រ្តីនោះបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ ហើយកូនក្នុងផ្ទៃក៏បានស្លាប់ដែរ។ ស្វាមីរបស់ជនរងគ្រោះរងរបួសធ្ងន់បន្ទាប់ពីមាន​ការបុកគ្នារវាងឡានទាំងពីរ។

​ព្រះចៅអធិការវត្តត្រូវ​ចាប់ខ្លួនបាននៅផ្ទះសាច់ញាតិរបស់គាត់ក្នុងភូមិ។ ​ព្រះសង្ឃអង្គនោះបានសារភាពចំពោះបទឧក្រិដ្ឋកម្មនេះប៉ុន្តែលោកបានបដិសេធមិនបង្ហាញពីហេតុផលនោះទេ។ ទោះយ៉ាងណាអ្នកភូមិបានប្រាប់ប៉ូលិសថា ​ព្រះសង្ឃមានទំនាក់ទំនងស្នេហាជាមួយ​ជនរងគ្រោះ​។ នាងបានទូរស័ព្ទមកគាត់ជាច្រើនដងដើម្បីទាមទារប្រាក់និងគំរាមបណ្តេញគាត់ចេញ។ ព្រះសង្ឃត្រូវបានបណ្តេញចេញពីវត្តហើយ​ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងកាន់អាវុធនៅទីសាធារណៈ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9390506