Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដោយសារមូលហេតុនេះ ទើប Pogba អាចមិនលេងជាមួយ Burno ក្នុងជម្រើសដំបូង ពេល Man Utd ប៉ះ Spur សប្ដាហ៍នេះ

លីគកំពូលអង់គ្លេស Premier League នឹងត្រលប់មកវិញនាសប្ដាហ៍ ហើយអ្វីដែលកាន់តែជក់ចិត្ដនោះគឺការប្រជែងគ្នាសម្រាប់តំណែងកំពូលទាំង៤ ឬ Top 4 ដែលការប្រកួតគូពិសេសសប្ដាហ៍នេះ គឺរវាងក្រុមបិសាចក្រហម Manchester United នឹងត្រូវទៅតទល់នៅទឹកដីក្រុមមាន់ខ្នាយមាស Tottenham Hotspur។

United នឹងត្រៀមស្វាគមន៍ការវិលត្រលប់មកវិញរបស់កីឡាករសំខាន់ Paul Pogba ប៉ុន្ដែអ្វីដែលជាសំណួរចោទនោះគឺ តើ Ole Gunnar Solskjaer នឹងរៀបចំទម្រង់លេងយ៉ាងណាដែរ ក្នុងការប្រកួតដ៏សំខាន់ក្រៅដីនេះ?

មុនពេលលីគផ្អាកបណ្ដោះអាសន្ន United មានទម្រង់លេងយ៉ាងល្អ នាប៉ុន្មាប្រកួតចុងក្រោយ ជាពិសេសការយកឈ្នះ Manchester City ២-០ ខណៈ Pogba ខកខានលេងជាងពាក់កណ្ដាលរដូវកាលនេះ ស្របពេល Burno Fernandes បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរ៉ាប់រងតំបន់កណ្ដាល។

បើយោងតាមការសន្និដ្ឋានរបស់សារព័ត៌មាន The Sun បានឲ្យដឹងថា Ole អាចនឹងដាក់ឲ្យ Pogba ស្ថិតនៅកៅអីបម្រុងជាមុនសិន ដើម្បីតាមដានការលេងរបស់ក្រុម ត្បិតខែ្សបម្រើឆ្នើមៗដូចជា Fred, Matic ជាពិសេសគឺ Burno យល់បានច្រើនអំពីទម្រង់លេងរបស់ក្លឹប។

តើប្រិយមិត្ដគិតថា Pogba គួរចាប់ផ្ដើមជម្រើសដំបូង ឬស្ថិតនៅកៅអីបម្រុង ពេល Man Utd ប៉ះ Spur សប្ដាហ៍នេះ?

ប្រភព៖ The Sun

from: https://tnaot.com/km/m/detail/article/9390293