ប្រជាពលរដ្ឋនៅស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ បានសាទរ និងមានជំនឿទៅលើការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ ដែលបានជួយរកយុត្តិធម៌ជូនជនរងគ្រោះ អ្នកសារព័ត៌មានដែលត្រូវបានក្រុមឈ្មួញឈើ វាយឱ្យមានរបួសស្នាម កាលពីវេលាទាបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ។
ក្រោយទទួលបានពត៌មានបែបនេះ ឯកឧត្តមឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក្រុមការងារថ្នាក់ជាតិចុះសហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនឈ្មួញឈើឈ្មោះ សម្បត្តិ រួមទាំងរថយន្តពាក់ស្លាក់លេខ ខ. ម នៅព្រឹកថ្ងៃ២៣ ខែ សីហាឆ្នាំ ២០២០ ។
ដើម្បីយកមកធ្វើការសាកសួរអំពីជុំវិញបញ្ហាអំពើហិង្សា ហើយបានជាប់ទៅជាពិរុទ្ធជន ជាជនសង្ស័យ ដែលទី១-ប្រើប្រាស់រថយន្តខ.មខុសច្បាប់ ទី២-រកស៊ីបទល្មើសព្រៃឈើ និងទី ៣-បង្កហិង្សា ។
ក្រុមការងារក៏បានសាកសួរទៅមន្ត្រីជំនាញដែលកំពុងធ្វើការលើរឿងនេះ ដោយមន្ត្រីឆ្លើយថា បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសួរនាំ ដើម្បីកសាងសំណុំរឿងបន្តទៅកាន់តុលាការ៕ ដោយត្នោត