យោងតាមគេហទំព័ររបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅក្នុងពិធីឈប់សងបុណ្យចូលឆ្នាំថ្មី រយៈពេល៥ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានធ្វើការឃាត់យានយន្តល្មើសច្បាប់បានចំនួន៦៦២គ្រឿង។
យោងតាមលទ្ធផល នៃរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងចំណោមយានយន្តល្មើសច្បាប់ ៦៦២គ្រឿង មានរថយន្ត ១៨៦គ្រឿង (រថយន្តធំ ២៤គ្រឿង) និងម៉ូតូ ៤៧៦គ្រឿង។
ជាមួយគ្នាផងដែរ គ្រោះថ្នាក់បានកើតឡើងចំនួន២៤ករណី ក្នុងនោះស្លាប់៣នាក់ របួស ១១នាក់៕ ដោយ៖ ឃួន លក្ខិណា