Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៣ វិធី​គ្រប់គ្រង​លុយ​ជាមួយ​គូស្នេហ៍

ការ​គ្រប់គ្រង​លុយ​កាន់តែ​មាន​សារៈសំខាន់ និង​កាន់តែ​ស្មុគស្មាញ​ផង​ដែរ​តាំងពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នៅ​ដើមឆ្នាំ ២០២០ នេះ​មក ។ ពេល​បច្ចុប្បន្ន​នេះ​អាច​ជា​ពេល​ល្អ​ក្នុង​ការ​រួមដៃគ្នា​ដើម្បី​ដើរ​ឆ្ពោះទៅ​រក​គោលដៅ​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​អ្នក ។ ប៉ុន្តែ​វា​មិន​ងាយស្រួល​ទេ​ក្នុង​ការ​ធ្វើ​ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ពិភាក្សា​ជាមួយ​ដៃគូ​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន ។

អ្វីមួយ​ដែល​អ្នក​ត្រូវ​តែ​ទទួលស្គាល់​មុនគេ​បង្អស់​គឺ ក្នុង​គ្រប់​ទំនាក់ទំនង​ទាំងអស់​តែងតែមាន​មនុស្ស​ម្នាក់​ដែល​ចាយ​ច្រើន​ជាង​មនុស្ស​ម្នាក់​ទៀត ។ វា​មិនមែន​ជា​ការ​បរាជ័យ​គឺ​បញ្ហា​មួយ​ទេ ព្រោះ​វា​ជា​រឿង​ធម្មតា​រវាង​មនុស្ស​និង​មនុស្ស ។ប្រសិនបើ​អ្នកមាន​ដៃគូ​ក្នុង​ជីវិត ឬ​គូស្នេហ៍​ដែល​ច្បាស់លាស់ អ្នក​អាច​ពិចារណា​នូវ​វិធីសាស្ត្រ​ខាងក្រោម​នេះ​ដើម្បី​ពង្រឹង​ការ​សហការ​គ្នា​រវាង​អ្នក​ទាំង​ពីរ​ក្នុង​ការ​គ្រប់គ្រង​លុយ​រួម ៖

១. រៀបចំ​ពេល​និយាយ​ពី​រឿង​លុយ

មុន​អ្វី​ៗ​ទាំងអស់ អ្នក​ត្រូវ​តែ​ពិភាក្សា​ជាមួយ​ដៃគូ​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់​ពី​គោលដៅ និង​ទម្លាប់​ក្នុង​ការ​ចាយវាយ ឬ​សន្សំ​លុយ​របស់​ភាគី​ទាំងអស់​ឲ្យ​បាន​ក្បោះក្បាយ​ជា​មុន​សិន ។ ប្រសិនបើ​អ្នកមាន​បំណុល​ជាប់​ខ្លួន នោះ​អ្នក​ក៏​គួរតែ​រក្សា​ភាព​ស្មោះត្រង់​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែរ ។

២. រៀបចំ​ផែនការ​ចាយវាយ

តួលេខ​មិន​អាច​កុហក​បាន​ទេ​ដូច្នេះ​អ្នក​អាច​ប្រើ​វា​ដើម្បី​យល់​ដឹង​បន្ថែម​ពី​ទម្លាប់​ចាយវាយ​លុយ​របស់​ដៃគូ​របស់​អ្នក​បាន ព្រមទាំង​បង្កើត​នូវ​ផែនការ​ចាយវាយ​មួយ​ជាក់លាក់​សម្រាប់​ថ្ងៃ​អនាគត ។ អ្នក​អាច​កំណត់​ការ​ចាយវាយ​ប្រចាំខែ​ទុកជា​មុន ដើម្បី​តាមដាន​ទម្លាប់​ចាយវាយ​និង​សន្សំ​លុយ ។ វា​នឹង​ជួយ​ឲ្យ​អ្នក​មើលឃើញ​ពី​ភាព​ខុស​គ្នា​រវាង​ទម្លាប់​របស់​អ្នក និង​ទម្លាប់​ដៃគូ​អ្នក ។

៣. ព្យាយាម​យល់​ពី​ភាគី​ម្ខាង​ទៀត

ប្រសិនបើ​អ្នក​មិន​អាច​និយាយ​ត្រូវ​គ្នា​ជាមួយ​ដៃគូ​របស់​អ្នក​ទេ អ្នក​មិន​គួរ​ចុះចាញ់​ឡើយ ។ អ្នក​អាច​ព្យាយាម​យល់​បន្ថែម​ពី​ដៃគូ និង​ត្រលប់​មក​និយាយ​គ្នា​ម្តងទៀត​ពេល​ដែល​អ្នក​ទាំង​ពីរ​ត្រៀមខ្លួន​រួចរាល់ ។ នៅ​ពេល​ដែល​អ្នក​មិន​យល់​ស្រប​ទៅ​នឹង​ទម្លាប់​ចាយវាយ ឬ​ទម្លាប់​សន្សំ​លុយ​របស់​ដៃគូ​របស់​អ្នក អ្នក​គួរតែ​និយាយ​គ្នា​តាម​សម្រួល ។ ប្រសិនបើ​ដៃគូ​អ្នកមាន​អារម្មណ៍​ថា​អ្នក​ចង់​ប្រកែក​ឬ​ស្តី​ឲ្យ​នោះ គេ​អាច​នឹង​ព្យាយាម​លាក់បាំង ឬ​គេចវេស​ការ​សន្ទនា​សំខាន់​នេះ​ទាំងស្រុង ។

អ្នក​ត្រូវ​ចង​ចំ​ថា​លុយ​មិន​គួរ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​គ្នា​ឡើយ ។ ផ្ទុយ​មក​វិញ វា​គួរតែ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​គ្នា និង​អនុញ្ញាត​ឲ្យ​អ្នក​យល់​ដឹង​ពី​ដៃគូ​បាន​ល្អ​ជាង​មុន ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9622170