
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងប្រុសដ៏មានប្រជាប្រិយម្នាក់ និងនៅតែបន្តមានឈ្មោះល្បីល្បាញ បើទោះបីជាមិនមានវត្តមាននៅក្នុងសិល្បៈមួយរយៈពេលធំក្តី ប៉ុន្តែមហាជនអ្នកគាំទ្រនៅតែចង់ដឹងពីជីវិតឯកជនរបស់លោក យុត្ថារ៉ា ឆានី មើលទៅពិតជារីករាយនឹងជីវិតគ្រួសារថ្មីយ៉ាងមានសុភមង្គល និងប្រើជីវិតបែបសមញ្ញាជាមួយនឹងភរិយាក្រោយរបស់លោកពេញដោយមានក្តីសុខ ។
ក្រោយពីបានសម្រេចចិត្តកសាងគ្រួសារថ្មី អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ និងបានបង្កើតនូវចំណងដៃកូនស្រីមួយរូបដ៏ស្រស់សោភាជាមួយនឹងភរិយាក្រោយក៏ពិតមែន លោកលោក យុត្ថារ៉ា ឆានី ដដែលបើទោះបីជារូបលោកបោះចោលទៅស្រុងទៅលើជីវិតជាអ្នកសិល្បៈ ដោយចាប់យកអាជីពជាអ្នករកស៊ីវិញម្តង ។
យ៉ាងណាមិញ រូបលោកផ្ទាល់ក៏បានបង្ហោះរូបភាពល្អែមផ្អែមជាមួយនឹងក្រុមគ្រួសារជារឿយៗ ដោយកាលពីពេលថ្មីៗនេះរូបលោក និងភរិយាជាមួយកូនស្រីបានធ្វើដំណើរកម្សាន្ត និងបានបង្ហាញរូបភាពយ៉ាងមានសុភមង្គលជាមួយនឹងក្រុមគ្រួសារយ៉ាងមានក្តីសុខ និងពេញទៅដោយស្នាមញញឹមយ៉ាងខ្លាំង ។
គួរបញ្ជាក់ផងដែរថា ក្រោយពីលែងមានវត្តមាននៅក្នុងសិល្បៈតទៅទៀត និងបានកសាងក្រុមគ្រួសារថ្មីកន្លងមកនេះ លោក យុត្ថារ៉ា ឆានី កំពុងតែមានភាពកាកកបជាមួយនឹងមុខជំនួញថ្មីរបស់លោកជាមួយភរិយាថ្មី យ៉ាងមានក្តីសុខ និងប្រើជីវិតរស់នៅបែបសាមញ្ញបំផុតផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព