Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទៅកោះរុងសន្លឹមធ្វើអីខ្លះ?

ចង់ទៅកោះរុងសន្លឹមតែអត់ដឹងថាទៅដល់ធ្វើអីខ្លះគួរដើរទៅកន្លែងខ្លះ?កោះរុងសន្លឹម ជាកោះមួយរបស់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះនេះស្ថិតនៅចំងាយប្រហែល៤គីឡូម៉ែត្រខាងត្បូងកោះរុង។ កោះនេះមានរាង​បត់នៅចុងខាងត្បូងនិង​ខាងជើង ជាហេតុធ្វើអោយឆ្នេររាងជាបេះដូង​ដែលនៅខាងក្នុងមានសោភណ្ឌភាពដូចជា​ឆ្នេរសំងាត់អញ្ចឹង។ ថ្ងៃនេះពួកយើងណែនាំពីសកម្មភាពដែលយើងបានធ្វើក្នុងដំណើរកំសាន្តរយៈពេល២យប់បីថ្ងៃ។

នៅថ្ងៃទី១ ពួកបានពិសារបាយថ្ងៃនៅក្រុងព្រះសីហនុ ហើយចេញទូកនៅម៉ោង៣ថ្ងៃ។(សម្រាប់តម្លៃទូកដើម្បីទៅកាន់កោះរុងសន្លឹម ជាទូទៅចំណាយ​​ ១នាក់​ ~22$។)

ពេលដែលយើងដល់ពេលវេលារៀងល្ងាចហើយ អញ្ចឹមមកមើលសកម្មភាពពេលទៅដល់ទាំងអស់គ្នា។

–ក្រោយពេលcheck in រួច យើងអាចផ្លាស់ប្តូរខោអាវរួចមកលេង បាល់ទះនៅលើឆ្នេរខ្សាច់ដែលresort យើងគេងមានតារាងបាល់ទះស្រាប់

·    អាចលេងបាល់ទាត់លើឆ្នេរខ្សាច់បានដូចគ្នា(បើមានគ្នាច្រើនទើបសប្បាយ)

·    លេងខ្សាច់នៅលើឆ្នេរឬក៍គែងអង្រឹងគយគន់ទេសភាព

·    ងូតទឹកសមុទ្រឬ​ជិះកាយ៉ាក់លេងតាមមាត់ឆ្នេរ(resort មានផ្លល់ជូនfree)

លេងទាល់ល្ងាច ដល់ម៉ោងDinner ល្មម

ខាងresortមានសេវារៀបចំតុជីកខ្សាច់ដាក់ភេសជ្ជៈ និងឈុតអាំងសាច់ទាំងអស់តែម្តងដោយគ្រាន់តែចំណាយ50$ពីលើ តែបើយើងមិនយកសេវានោះយើងអាចរៀបដោយខ្លួនឯងបានតែគេcharge ថ្លៃអាហារ របស់យើងដែលយើងយកមកដោយគិតជាគីឡូ(ពួកយើងណែនាំឲ្យយកសេវាកម្មរបស់គេ)

សកម្មភាពពេលDinner

.ញ្ញាំអាហារនិយាយគ្នាលេងខាងមុខមាត់សមុទ្រ

·    អាចច្រៀងលេងកំសាន្ត(ប៉ុន្តែសូមមេត្តាកុំបើកលឺៗពេក)

·    អាចរៀបចំជាCamp Fire សំរាប់រាំលេងជុំវិញក៍បាន

·    ដោយឡែកសកម្មភាពដែលប្លែកធ្វើនាកណ្តាលរាត្រីគឺលេងទឹកនៅអាងទឹក ដោយសារតែមាននោះមេឃទទឹកអស់ក៍សម្រេចចិត្តលេងទឹកទាំងអស់គ្នាតែម្តង អ្នកទាំងអស់គ្នាក៍អាចលេងបានពេលថ្ងៃឬពេលចូលជាតិស្រាដូចពូកយើងបានដែរ។

សកម្មភាពព្រឹកស្អែក​(មិនបានងើបមើលថ្ងៃរះទេ អ្នកឧស្សារអាចងើបបានយ៉ាងស្រស់ស្រាយ)  ពេលព្រឹកគ្រាន់តែពិសារអាហារពេលព្រឹកហើយយើងក៍នាំគ្នាឡើងទូកពេញមួយថ្ងៃតែម្តង

·    ចាប់ផ្តើមដំបូងគឺយើងទៅមើលផ្កាថ្ម

·    ពេលមើលផ្កាថ្មយើងក៍បានគាស់បានoyster ជាច្រើនផងដែរ

·    ចេញពីមើលផ្កាថ្មយើងទៅស្រួចត្រីកណ្តាលសមុទ្របន្ត(យើងពុំបានស្ទូចត្រីបានទេដោយសាតែអ្នកខ្លះពុលទូក)

·    នៅពេលស្ទួចត្រីយើងបានបង្កាត់ភ្លើងអាំងសាច់សំរាប់បាយថ្ងៃត្រង់តែម្តង(អាំងសាច់ញ្ញាំប៊ៀរកណ្តាលសមុទ្រជាតិណាស់ទាស់តែពុលទេ)

·    បន្ទាប់ចេញពីស្ទួចត្រីយើងក៍បានទៅដើរលេងភូមិនេសាទ អ្នកខ្លះក៍សំរាកនៅទីនោះ

·    ចេញពីភូមិនេសាទយើងអាចទិញគ្រឿងសមុទ្រស្រស់ៗពីទូកនេសាទផ្ទាល់តម្លៃសមរម្យ

·    ចេញដំណើរមកកន្លែងគេងវិញយើងអាំងសាច់ ញ្ញាំប៊ៀររហូតដល់កន្លែងគេងក៍ល្ងាចល្មម

·    បន្ទាប់មកយើងក៍ធ្វើសកម្មភាពដដែលនៅពីម្សិលមិញពេលយើងមកដល់ដូចគ្នា

·    ថ្ងៃចុងក្រោយងើបពីព្រឹមbreakfast ហើយ ក៍រៀបចំឥវ៉ាន់ត្រលប់ទៅវិញ ព្រោះទូកចេញ៩ព្រឹក រៀបហើយយើងអាចដើរលេងជុំកោះថតរូបយ៉ាងស្រស់ស្អាត មូយទៀតកុំភ្លេចរក Jonhny និង Helance ផងដែលពូកគេជាឆ្កែប្រភេទពូជ Golden ស្លូតគួរឲ្យស្រលាញ់ណាស់ 

·    ឡើងទូកមកវិញមុនត្រលប់មកភ្នំពេញយើងអាចលំហែកាយបាយថ្ងៃត្រង់នៅឯឆ្នេរនានានៅក្រុងព្រះសីហនុ

សំរាប់កន្លែងគេងវិញយើងគេ ជាDormitory(បន្ទាប់គេងរួមគ្រែរ៨) តម្លៃ80$ ក្នុងមួយបន្ទាប់ (Bodega Resort)

សំរាប់ទូកទៅមកពីក្រុងព្រះសីហនុទៅកោះនិងពីកោះមកវិញគឺទូទៅ ម្នាក់ 22$(BuvaSea)

សំរាប់ទូកកំសាន្តពេញមួយថ្ងៃនៅកោះគឺ 80$ (ទាក់ទងសួរខាងresort)

ទាំងអស់នេះជាសកម្មភាពរបស់ពួកយើងដូច្នេះរីករាយជាមួយដំណើរកំសាន្តរបស់អ្នកទាំងអស់គ្នាណា

from: https://tnaot.com/km/m/detail/article/9621941