Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជា នឹងទទួលបានជំនួយវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ពីប្រទេសចិន ក្រោយធ្វើតេស្តជោគជ័យ

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣ ថ្ងៃទី២៤ ខែសីហា តាមរយៈប្រព័ន្ធវីដេអូ នាយរដ្ឋមន្ត្រីសាធារណៈរដ្ឋប្រជាមានិត្យចិន លី កឺឈាង ថានឹងផ្តល់វ៉ាក់សាំងដល់ប្រទេសឡានឆាង-មេគង្គ ជាអាទិភាពមុនគេ នៅពេលបញ្ចប់ការសាកល្បងតេស្តរួចរាល់។ វ៉ាក់សាំងរបស់ចិន ត្រូវបានដាក់ឲ្យធ្វើតេស្តសាកល្បង កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅដោយលទ្ធផលបង្ហាញ​ថា មានប្រសិទ្ធភាព និងគ្មានគ្រុនក្តៅទៀតឡើយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យប្រទេ​​​​​សឡានឆាង-មេគង្គបង្ហាញពីសាមគ្គីភាព និង ការជឿទុកចិត្តគ្នា ទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម កូវីដ-១៩ ដើម្បីធានា​ថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ បំផ្លាញអនាគតប្រកបដោយវិបុលភាពសម្រាប់តំបន់។

សម្តេចតេជោបានបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ២០២០ ប្រទេសឡានឆាង-មេគង្គ ត្រូវបង្ហាញពីសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ របស់ជាតិ ជាពិសេស គឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង។ក្នុងបរិការណ៏នៃការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និង ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស២ បន្ថែមទៀត នៃសកម្មភាពរួមរបស់យើងទាំងអស់គ្នា។

សម្តេច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃណាមួយសមស្រប សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9621929