កីឡាករ Lucas Vazquez ខ្សែបម្រើរបស់ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងមានបញ្ហារបួសសាច់ដុំកំភួនជើង ក្នុងអំឡុងពេលហ្វឹកហាត់ត្រៀមប្រកួតជាមួយក្រុម Eibar កាលពីសប្តាហ៍មុន។
កាលពីសប្តាហ៍មុន ខ្សែបម្រើ Vazquez មិនបានបង្ហាញខ្លួនក្នុងជំនួបក្រុម Madrid យកឈ្នះក្រុម Eibar ក្នុងលទ្ធផល ៣-១ នោះទេ ហើយរូបគេត្រូវបានលោក Zidane ដាក់ឱ្យនៅកៅអីបម្រុង បន្ទាប់ពីលោកមានការសង្ស័យថាកីឡាកររូបនេះ កំពុងមានបញ្ហារបួស។ ជាក់ស្តែងនៅថ្ងៃចន្ទ សប្តាហ៍នេះក្លិបបានបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានរបួសសាច់ដុំកំភួនជើងអំឡុងពេលហ្វឹកហាត់កាលពីសប្តាហ៍មុន។ យ៉ាងណាមិញ បើតាមការឱ្យដឹងពីកាសែត Marca ខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះ នឹងត្រូវចំណាយពេលពីរសប្តាហ៍ ដើម្បីព្យាបាលបញ្ហារបួស។
ក្នុងរដូវកាលនេះ Vazquez បង្ហាញខ្លួនឱ្យក្លិបបានចំនួន១៤ប្រកួត ហើយរកគ្រាប់បាល់បញ្ចូលទីពីរគ្រាប់ផងដែរ ក្នុងក្របខណ្ឌ LaLiga របស់ប្រទេសអេស្ប៉ាញ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore