Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Arsenal ចង់បានខ្សែប្រយុទ្ធដែលធ្លាប់ទាត់បាល់បញ្ចូលទីជម្រើសជាតិកម្ពុជាបីគ្រាប់

កីឡាករ Sardar Azmoun ខ្សែប្រយុទ្ធរបស់ក្លិប Zenit Saint Peterburg ដែលធ្លាប់ទាត់បាល់បញ្ចូលទីបីគ្រាប់ទល់នឹងក្រុមជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះជុំទី២ឆ្ពោះទៅលេងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានការចាប់អារម្មណ៍ចង់ចុះហត្ថលេខាពីក្លិប Arsenal នៅក្នុងរដូវក្តៅនេះ។

យោងតាមកាសែតកីឡា The Sun បានឱ្យដឹងថា ក្លិប Arsenal នឹងទាក់ទងអតីតកីឡាររបស់ខ្លួន គឺលោក Andrey Arshavin ដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធសញ្ជាតិអ៊ីរ៉ង់រូបនេះ ព្រោះបច្ចុប្បន្នលោកកំពុងធ្វើការជាអ្នកទទួលបន្ទុកផ្នែកផ្ទេរកីឡាករនៅក្នុងប្រទេសរុស្ស៊ី។

បើតាមប្រភពដដែលបានឱ្យដឹងទៀតថា ខ្សែប្រយុទ្ធ Azmoun ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិប Liverpool និង Celtic ផងដែរ។

ក្លិប Arsenal កំពុងគិតគូចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ មកជួយសម្រួលនៅតំបន់ខាងលើ ដែលបច្ចុប្បន្នមានកីឡាករ Aubameyang និង Lacazette ជាខ្សែប្រយុទ្ធគោលក្នុងក្រុម។

មុនផ្លាស់មកក្លិប Zenit កីឡាករ Azmoun ធ្លាប់លេងនៅក្លិប FK Rostov និង Rubin Kazan។ បច្ចុប្បន្ន រូបគេរកគ្រាប់បាល់បញ្ចូលទីបានចំនួន ២៦គ្រាប់ ពីការបង្ហាញខ្លួនសរុបទាំងអស់ចាប់តាំងពីផ្លាស់មកចូលរួមជាមួយ Zenit នៅក្នុងឆ្នាំ២០១៩។

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thesun

from: https://tnaot.com/km/m/detail/article/9389264