ប្រព័ន្ធផ្សព្វផ្សាយ៖ អាចមានអរិយធម៌ក្រៅភពជាង៣០ មានសមត្ថភាពទំនាក់ទំនងជាមួយអ្នកដទៃ
ដូចសហអ្នកនិពន្ធមួយរូបដែលសិក្សាស្រាវជ្រាវបានពន្យល់ ជីវិតរបស់ពពួកមនុស្សក្រៅភព ឬ អេលៀន (Alien) ប្រហែលស្រដៀងគ្នាទៅនឹងជីវិតនៅលើភពផែនដីអីចឹងដែរ ដូច្នោះយើងមិនភ្ញាក់ផ្អើលណាស់ណាទេ នៅពេលឃើញពួកគេ ។
សារព័ត៌មាន The Guardian បានផ្សាយថា ការស្រាវជ្រាវថ្មីឃើញថា អាចមានអរិយធម៌ក្រៅភពជាង៣០ មានសមត្ថភាពទំនាក់ទំនងជាមួយអ្នកដទៃ ។
យោងតាមសារព័ត៌មានបញ្ជាក់ថា អំឡុងពេលសិក្សាស្រាវជ្រាវ ពួកអ្នកវិទ្យាសាស្ត្របានរកឃើញកាន់តែប្រសើរឡើង នូវអ្វីដែលហៅថា Drake Equation (សមីកា Drake គឺជាអាគុយម៉ង់ប្រូបាប៊ីលីតេ ដែលត្រូវបានប្រើដើម្បីប៉ាន់ស្មានចំនួនអរិយធម៌សកម្មក្រៅប្រព័ន្ធទំនាក់ទំនងនៅក្នុងការឡាក់ស៊ី មីលគីវ៉េ ) ដែលត្រូវបានស្នើឡើងនៅក្នុងឆ្នាំ១៩៦១ ដោយតារាវិទូ Frank Drake និងកត្តាចាំបាច់ត្រូវដឹងដើម្បីប៉ានស្មានអរិយធម៌ដែលអាចកើតមាននៅទីនោះ ។ កត្តារាប់ចាប់ពីចំនួនផ្កាយជាមធ្យម ដែលបង្កើតជារៀងរាល់ឆ្នាំនៅក្នុងកាឡាក់ស៊ី រហូតដល់ពេលវេលាដែលអរិយធម៌មួយត្រូវបានបញ្ចេញចេញនូវសញ្ញាដែលអាចរកឃើញ ។
លោក Christopher Conselice សហអ្នកនិពន្ធការសិក្សាស្រាវជ្រាវ និងជាសាស្ត្រាចារ្យផ្នែកតារាសាស្ត្រនៅសាកលវិទ្យាល័យ Nottingham បានមានប្រសាសន៍ថា ខ្ញុំគិតថា វាពិតជាសំខាន់ និងគួរឲ្យរំភើបខ្លាំងណាស់ ពីព្រោះនេះជាលើកទីមួយដែលយើងមានការប៉ាន់ស្មានសកម្មភាពវៃឆ្លាត, អរិយធម៌ទំនាក់ទំនង ដែលអាចឲ្យយើងទាក់ទង និងស្វែងយល់ថា មានជីវិតដទៃផ្សេងទៀតនៅលើចក្រវាល ហើយជាអ្វី ដែលស្ថិតនៅតែជាសំណួររាប់ពាន់ឆ្នាំមកហើយ មិនទាន់មានចម្លើយ ។
ដូចដែលលោក Conselice បានពន្យល់បកស្រាយ, គាត់ និងសហការីសន្មត់ថា «ជីវិតឆ្លាតវៃអាចបង្កើតនៅលើភពដទៃផ្សេងទៀតដូចដែលវាបានកើតឡងនៅលើភពផែនដី ដូច្នេះ ក្នុងរយៈពេលពីរបីពាន់លានឆ្នាំទៀត ជីវិតទាំងនោះអាចនឹងបង្កើតដោយស្វ័យប្រវត្តិ ជាផ្នែកនៃធម្មជាតិដែលវិវឌ្ឍ ។
លោកបានកត់សម្គាល់ថា “ប្រសិនបើជីវិតឆ្លាតវៃបង្កើតបានជាលក្ខណៈវិទ្យាសាស្ត្រ មិនគ្រាន់តែជាវិធីចៃដន្យ ឬគ្រាន់តែជាវិធីប្លែកប៉ុណ្ណោះទេ អ្នកនឹងរំពឹងថា យ៉ាងហោចណាស់មានអរិយធម៌ជាច្រើននៅក្នុងកាឡាក់ស៊ីរបស់យើង” ។ បើនិយាយពីរូបរាង ទៅនឹងជីវិតនៅលើផែនដី ដូច្នេះយើងនឹងមិនភ្ញាក់ផ្អើលទេ នៅពេលបានឃើញពួកគេ ។
ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានព្រមានថា វាអាចនឹងចំណាយពេលប្រហែល ៦ ១២០ ឆ្នាំសម្រាប់ការប្រាស្រ័យទាក់ទងតាមវិធីពីរផ្លូវ ដែលត្រូវបានបង្កើតឡើងជាមួយអវកាសដែលនៅជិត ដោយក្រុមនេះ បានគណនាថា អរិយធម៌អេលៀននៅជិតបំផុត អាចមានចម្ងាយ ១៧,០០០ ឆ្នាំពន្លឺ៕ ប្រែសម្រួលដោយ៖ thach yat