ទ្រឹស្តីព្រះពុទ្ធសាសនាជាទ្រឹស្តីកម្មផលនិយមគឺសត្វលោកមានកម្មជារបស់ខ្លួន មានកម្មជាកំណើត មានកម្មជាពូជ បុគ្គលធ្វើកម្មបែបណា នឹងត្រូវទទួលផលបែបនោះជាក់ជាមិនខាន គឺកម្មនេះមិនបានបាត់បង់ទៅណាទេ ។
ដូចអ្នកមានជំងឺប្រចាំកាយព្រោះតែកម្មចាស់ឱ្យផល មានន័យថា បុគ្គលនោះកាលពីជាតិមុនធ្លាប់បៀតបៀនធ្វើបាបជីវិតសត្វមាន កាច់ជើង កាច់ដៃ កាច់ស្លាបឱ្យរងទុក្ខវេទនា ឬកាប់ប្រហារជីវិតសត្វយ៉ាងសាហាវព្រៃផ្សៃ លុះដល់ពេលវេលាកំណត់ណាមួយ កម្មចាស់ដែលខ្លួនធ្លាប់ធ្វើនោះក៏ហុចផលឱ្យបង្កទៅជាជំងឺធ្ងន់ស្រាលទៅតាមកម្មដែលខ្លួនបានសាងមកអំពីជាតិមុន ។
ជីវិតបុគ្គលនោះមិនយូរប៉ុន្មានក៏ត្រូវអស់អាយុសង្ខារទៅកាន់ទុគ្គតិភាពរហូតទាល់តែអស់កម្មទើបរួចផុតពីទុក្ខវេទនា ចំណែកអ្នកដែលធ្លាប់សាងល្អក៏បានទៅកើតនៅក្នុងភពល្អមានឋានទេវលោកជាដើម បើទោះមកកើតជាមនុស្សក៏ជាអ្នករួចផុតទុក្ខភ័យទាំងឡាយមានភ័យអំពីជំងឺជាដើមរស់នៅដោយសិរីសួស្តីតរៀងទៅ ។ផ្តល់សិទ្ធដោយត្នោត