ប្រទេសចិន ៖ យោងតាមសារព័ត៌មានរដ្ឋមួយនៅក្នុងប្រទេសចិនបានចេញផ្សាយកាលពីថ្ងៃទី២២សីហាថា ចិនចាប់តាំងពីខែកក្កដាមកម៉្លេះ បានចាក់វ៉ាក់សាំងពិសោធន៍ប្រឆាំងវីរុស COVID-19 ដល់បណ្ដាក្រុមមនុស្សដែលងាយឆ្លងវីរុសនោះ។
មកទល់នឹងពេលនេះ ការពិសោធន៍និងផលិតវ៉ាក់សាំងប្រឆាំងវីរុស COVID-19 នៅមិនទាន់មានវ៉ាក់សាំងជាក់លាក់ណាមួយ ឆ្លងកាត់ផុតដំណាក់កាលសាកល្បងចុងក្រោយនៅឡើយទេ។ លោក ZHENG ZHONGWEI អ្នកទទួលខុសត្រូវម្នាក់ នៃគណៈកម្មាធិការសុខាភិបាលជាតិចិនថ្លែងថា ទិសដៅគឺពង្រឹងភាពស៊ាំ ពោលគឺប្រព័ន្ធការពាររាងកាយ របស់បណ្ដាក្រុមមនុស្សដែលបានចាក់សាកល្បង ក្នុងនោះរួមមានបណ្ដាបុគ្គលិកពេទ្យ បណ្ដាមនុស្សដែលបម្រើការក្នុងបណ្ដាទីផ្សារលក់ស្បៀង បណ្ដាមនុស្សក្នុងផ្នែកដឹកជញ្ជូននិងសេវាកម្ម។ យោងតាមកាសែតចិន GLOBAL TIMES ថា ចិនបានស្នើចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 ដល់បណ្ដានិយោជិតសហគ្រាសរដ្ឋដែលធ្វើដំណើរទៅបរទេស៕ ដោយ៖ ត្នោត