Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពេលនេះសមាជិកក្រុមរាំ OMG លីកា បានធូរស្បើយពីជម្ងឺប្រសើរជាងមុនហើយ

ក្រោយបាត់មុខមួយរយៈពីក្រុមរាំរបស់ខ្លួន​ ស្រី​ស្អាត តែ ស៊ុន​សុ​ដា​លី​កា បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​របស់​នាង​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្រោយ​ពី​ឃើញ​ស្ថានភាព​ជំងឺ​របស់​នាង​បន្ទាប់​ពី​ការ​វះកាត់​ឆ្អឹងខ្នង​មានការ​ល្អ​ប្រសើរ​កាន់តែ​ខ្លាំង​ឡើង ។

យ៉ាងណាមិញ កាលពី​ខែឧសភា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ នាង​ត្រូវ​សម្រាក​ព្យ​បាល​ជំងឺ​របស់​ខ្លួន​ ពេល​នេះ​ស្រី​ស្អាត​រូប​នេះ​មាន​សុខភាព​ល្អ​កាន់តែ​ខ្លាំង​ជាង​មុន រហូត​អាច​ក្រោកឈរ​ថតរូប​បាន។ យោង​តាម​ការ​បង្ហោះ​របស់​លី​កា តាម​រយៈ​បណ្តាញ​សង្គម Instagram បើ​ទោះបីជា​រូប​នាង​អាច​មាន​លទ្ធភាព​ក្រោកឈរ ដើម្បី​ថតរូប​មួយ​សន្លឹក​ដែល​នាង​បាន​បង្ហោះ​ក៏​ដោយ តែ​ស្រី​ស្អាត លី​កា បាន​ប្រាប់​អោយ​មហាជន​បានដឹង​ថា រូប​នាង​មិន​អាច​ឈរ​បាន​យូរ​នោះ​ទេ រហូត​ទល់​តែ​មាន​អ្នក​ជួយ​ទប់​នាង​នៅ​ពីក្រោយ​ទើបបាន។

ជាពិសេស មក​ទល់​ពេល​នេះ​សុខភាព​ជំងឺ​របស់​ស្រី​ស្អាត​សមាជិក​ក្រុម OMG រូប​នេះ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ជាង​មុន​ក៏​ពិតមែន ប៉ុន្តែ​ប្រហែលជា​ប្រើ​រយៈពេល​ជា​យូរ​បន្ថែម​ទៀត ទើប​រូប​នាង​អាច​ត្រឡប់​មក​រាំ​ដូច​ដើម​បានវិញ៕ អត្ថបទដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9621635