យោងតាមរបាយការណ៍មួយនៅប្រទេសអ៊ីតាលីបាន ឲ្យដឹងថាក្លិប Tottenham Hotspur, Chelsea និង Manchester United សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយកីឡាករ Aaron Ramsey ខ្សែបម្រើ របស់ក្លិប Juventus នៅក្នុងរដូវក្តៅខាងមុខនេះ។
យ៉ាងណាមិញកាសែតកីឡា The Sun បានអះអាងថា ក្លិប Tottenham កំពុងតែមានប្រៀបជាងក្លិបដទៃក្នុងការផ្ទេរអតីតខ្សែបម្រើរបស់ក្លិប Arsenal រូបនេះ ត្រឡប់ទៅកាន់ចក្រភពអង់គ្លេសវិញនៅរដូវក្តៅនេះ។
ទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លិបទាំងបីក៏ដោយ ក៏ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ហាក់មិនបានចាប់អារម្មណ៍លើសំណើផ្ទេររបស់ក្លិបទាំងនេះឡើយ ខណៈពេលនេះ Ramsey ត្រូវបានគេយល់ថា កំពុងផ្តោតលើការហ្វឹកហាត់នៅទីក្រុង Turin ជាមួយក្លិប Juventus សម្រាប់ត្រៀមលេងវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Coppa Italia ទល់នឹងក្រុម Napoli នៅថ្ងៃពុធ សប្តាហ៍នេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia