Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីអាមេរិក ប្រកាសដកទ័ព​ប្រហែល​២៥ពាន់នាក់ ចេញពីអាល្លឺម៉ង់

ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០ ថ្លែង​ថា អាមេរិក​នឹងដកកងកម្លាំងប្រហែល​២៥ ០០០នាក់ ​ចេញពី​ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីចោទប្រកាន់​មន្ត្រីអាល្លឺម៉ង់​​​​ថា បោកប្រាស់​​ នៅក្នុងការចំណាយ​ទៅឲ្យអង្គការ​ណាតូ ។  

លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិក​ខិតខំការពារអាល្លឺម៉ង់ តែពួកគេវិញ​បែរជាកុហកបោកប្រាស់​ ហើយនេះជាទង្វើមិនសមរម្យ​នោះឡើយ។ 

កាលពីឆ្នាំ​២០១៤ សមាជិកទាំងអស់របស់ណាតូ​ បានគាំទ្រ​ការចំណាយ​​២ភាគរយ ​លើ​ផលិតផលក្នុងស្រុកសរុប (GDP)​ ទៅលើវិស័យយោធា​ នៅឆ្នាំ​២០២៤ ។ ប្រទេសអាល្លឺម៉ង់​ត្រូវគេរំពឹងថា នឹងឈានដល់គោលដៅចំណាយ​២ភាគរយ ​នៅឆ្នាំ​២០៣១ ។ 

លោក ដូណាល់ ត្រាំ បានអះអាងថា អាល្លឺម៉ង់​​បានបំពាន​ និងបោកប្រាស់ទឹកប្រាក់រាប់លានដុល្លារ ដូច្នេះហើយទើប​លោកកាត់បន្ថយ​វត្តមានកងកម្លាំង ​​ប្រហែល​២៥ ០០០ ដើម្បីជាការសងសឹក រហូតទាល់តែពួក​គេ​សងប្រាក់​ទាំងនោះ​វិញ ។ 

លោកស្រី Emily Haber ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅអាមេរិក ​បានថ្លែងថា កងទ័ពអាមេរិកដែលស្ថិតនៅអឺរ៉ុប គឺដើម្បីការពារសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិក ក៏ដូចជា រក្សាឥទ្ធិពលរបស់អាមេរិក នៅបរទេសទេ ។

លោកស្រីបន្តថា “កិច្ចសហប្រតិបត្តិការរបស់យើងលើបញ្ហាយោធា និងសន្តិសុខ តែងតែមានភាពជិតស្និទ្ធិ ហើយនៅតែមានដដែល” ។ “កងទ័ពអាមេរិក…មិននៅទីនោះដើម្បីការពារប្រទេសអាល្លឺម៉ង់ទេ ។ ពួកគេនៅទីនោះដើម្បីការពារសន្តិសុខអាត្លង់ទិក ក៏ដូចជារក្សាឥទ្ធិពលរបស់អាមេរិកនៅទ្វីបអាហ្រ្វិក និងអាស៊ី ផងដែរ” ។

មន្ត្រីជាន់ខ្ពស់​ក្នុងជួរ​គណបក្សសាធារណរដ្ឋ ​បានធ្វើលិខិតស្នើឲ្យលោក ដូណាល់ ត្រាំ សម្រេចចិត្តឡើងវិញ ពីព្រោះថា ការដកទាហានពីអាល្លឺម៉ង់​នេះ ជាឱកាសឲ្យរុស្ស៊ីពង្រឹងឥទ្ធិពល​របស់ខ្លួននៅក្នុងតំបន់៕ ប្រែ​សម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9388769