Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្រ្តីជប៉ុនចូលមន្ទីរពេទ្យជាថ្មីម្តងទៀត ក្រោយពិនិត្យសុខភាពជាង៧ម៉ោងកន្លះកាលពីសប្តាហ៍មុន

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានចូលមន្ទីរពេទ្យមួយនៃទីក្រុងតូក្យូ នៅថ្ងៃច័ន្ទ ទី២៤ សីហានេះជាថ្មីម្តងទៀត ក្រោយពិនិត្យសុខភាពជាង៧ម៉ោងកន្លះកាលពីសប្តាហ៍មុន នឹងធ្វើ​ឱ្យ​​ប្រជាជន​ជប៉ុនមានការព្រួយបារម្ភអំពីសុខភាពរបស់លោកក្នុងការបន្តធ្វើជាមេដឹកនាំ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានស្រង់សំដីពីរដ្ឋាភិបាលថា៖ លោកនាយក​រដ្ឋមន្ត្រី អាបេ នឹងទទួលបានលទ្ធផលនៃការពិនិត្យសុខភាពកាលពីមួយសប្តាហ៍មុន ដែលលោកបានទទួលការពិនិត្យមួយដែលមានរយៈពេលជាង ៧ម៉ោងកន្លះដែលធ្វើឱ្យប្រជាជនជប៉ុនមានការព្រួយបារម្ភអំពីសុខភាពរបស់គាត់យ៉ាងខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានធ្វើការប៉ាន់ស្មានអំពីសុខភាពរបស់លោក អាបេ ក្នុងខែសីហានេះ រួមទាំងរបាយការណ៍លម្អិតស្តីពីល្បឿនដើររបស់លោកផងដែរ។ ដោយឡែកទស្សនាវដ្តីFlash របស់ជប៉ុនបានឲ្យដឹងថាលោក អាបេ បានក្អួតឈាមនៅក្នុងការិយាល័យរបស់គាត់កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅ លោក អាបេ ត្រូវគេសង្កេតឃើញថា មានសម្ពាធធ្ងន់ធ្ងរដោយសារតែភាពនឿយហត់ពីការដោះស្រាយវិបត្តិជំងឺកូវីដ១៩មួយរយៈកន្លងមកនេះ។

សូមជម្រាបជូនថា ប្រសិនបើលោក អាបេ មិនមានសមត្ថភាពគ្រប់គ្រាន់បន្តកាន់តំណែងទេនោះឧបនាយករដ្ឋមន្រ្តីលោក Taro Aso ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី។ ទោះជាយ៉ាងណាប្រសិនបើលោក អាបេ មិនសម្រេចចិត្តលាឈប់ពីតំណែង នោះលោកនឹងនៅបន្តកាន់មុខតំណែងរហូតដល់មានការផ្លាស់ប្តូរជាផ្លូវការដែលតម្រូវឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យសេរី និងការបោះឆ្នោតជាផ្លូវការរបស់អ្នកឈ្នះនៅក្នុងសភា៕

from: https://tnaot.com/km/m/detail/article/9621282