Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក បង្ហាញមីស៊ីល​ មានល្បឿនលឿនជាងសំឡេង១៧ដង

អាមេរិក បានបង្ហាញ​មីស៊ីលមានល្បឿនលឿន​ ជាងមីស៊ីល​ដែលអាមេរិកមាន នាពេលបច្ចុប្បន្ន រហូតដល់ទៅ​១៧ដង ​។ កាលពីខែឧសភា ឆ្នាំ២០២០ ​​​ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ​ បានប្រកាសថា អាមេរិក មានមីស៊ីល​​ល្បឿនលឿនជាងគេបំផុត លើពិភពលោក​។

នៅក្នុងសុន្ទរកថា នាទីក្រុង ​ West Point ប្រធានាធិបតី​អាមេរិក ​លោក ដូណាល់ ត្រាំ​ បានបង្ហើបឲ្យដឹងពីមីស៊ីលល្បឿនលឿនដ៏អាថ៍កំបាំង​របស់អាមេរិក នាំមកនូវចក្ខុវិស័យថ្មី ស្ដីអំពីអាវវុធល្បឿនលឿន​បំផុតរបស់អាមេរិក​។

លោក ត្រាំ បានបញ្ជាក់ថា​ «យើងកំពុងតែផលិតមីស៊ីល​ល្បឿនលឿនបំផុត នៅលើពិភពលោក​​ ដែលមិនធ្លាប់ឃើញ​ពីមុនមកឡើយ។ ប្រធានាធិបតីអាមេរិក ​បានលើកឡើងថា​«អស់លោកធ្លាប់ដឹងថា រុស្ស៊ី មានមីស៊ីលល្បឿនលឿនជាង​យើង ចំនួន៥ដង។ ចំណែកចិនវិញ​ មានមីស៊ីលលឿនជាង​៥-៦ដង​។ ប៉ុន្ដែនៅពេលនេះ អាមេរិកមានមីស៊ីលលឿនជាងមីស៊ីលទាំងនោះ រហូតដល់ទៅ​១៧ដង​ ដោយនាំមុខ​នៅលើពិភពលោក ក្លាយជាមីស៊ីលល្បឿនលឿនបំផុត​»។

លោក ត្រាំ បានបញ្ជាក់ថា «យើងកំពុងតែផលិត​នាវាចម្បាំង​ យន្តហោះទម្លាក់គ្រាប់​បែក ឧទ្ធម្ភាគចក្រ… ក្រៅពីនេះ​ក៏មានរថក្រោះ រថពាសដែក ​និងផ្កាយរណបយោធា​បន្ថែមទៀត។ អ្វីដែលពិសេសនោះ គឺមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង រហូតដល់ទៅ​១៧ដង៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9388767