
លោក I.M សមាជិកក្រុមតារាចម្រៀង MONSTA X បានបង្កើតគណនីបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់គាត់ ។
I.M មិនទាន់បានបង្ហោះអ្វីមួយនៅលើ Instagram ថ្មីរបស់គាត់នៅឡើយទេ ប៉ុន្តែអ្នកគាំទ្រនៅតែអាចតាមដានគាត់តាមរយៈគណនីបណ្តាញសង្គមមួយនេះ ដើម្បីអាចមើលដឹងពីការបង្ហោះផ្សេងៗរបស់គាត់ ។
គួរបញ្ជាក់ដែរថា I.M គឺជាសមាជិកទី២ របស់ក្រុម MONSTA X ដែលបង្កើតគណនីបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន បន្ទាប់ពីលោក Minhyuk ដែលបានបង្កើតដោយខ្លួនគាត់ផ្ទាល់ កាលពីដើមខែនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop