ទំនាក់ទំនងរបស់ Sir Alex Ferguson និងកំពូលតារាបាល់ទាត់ Cristiano Ronaldo គឺពិតជាធំធេងមិនអាចកាត់ថៃ្លបាននោះទេ បើទោះបីជាពួកគេចំណាយពេលត្រឹម ៦ឆ្នាំ ធើ្វការជាមួយគ្នានៅក្នុងក្លឹបបិសាចក្រហម Manchester United ក៏ដោយ។
នៅក្នុងកិច្ចសម្ភាសនៃកម្មវិធី The Jonathan Toss Show កាលពីឆ្នាំ២០១៥ Ronaldo បាននិយាយថា៖ «គាត់ (Sir Alex) ជាមនុស្សដ៏អស្ចារ្យណាស់។ គាត់រៀបចំ មើលថែរខ្ញុំយ៉ាងល្អ។ ដូចដែលខ្ញុំបាននិយាយរាល់ដងចឹង គាត់ប្រៀបបានដូចជាឪពុកខ្ញុំ ក្នុងបាល់ទាត់ចឹង»។
«ដូច្នេះហើយ ខ្ញុំត្រូវតែគោរពនៅអ្វីដែលគាត់ធើ្វមកលើខ្ញុំ។ ខ្ញុំឆ្លងកាត់៦ឆ្នាំនៅ Manchester នៅទីនោះ, ឈ្នះពានជាច្រើន។ វាជាពេលវេលាមួយដ៏ល្អ» Ronaldo បន្ថែម៕
ដោយ៖ សុគន្ធតារា