Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lewandowski៖ ខ្ញុំមិនដែលគិតរឿងឈ្នះ Ballon D’or ទេ

ខ្សែប្រយុទ្ធកណ្តាលសញ្ជាតិប៉ូឡូញ បច្ចុប្បន្នលេងអោយក្លឹប Bayern Munich គឺLewandowski បានបង្ហាញទម្រង់លេងយ៉ាងល្អទៀតហើយក្នុងរដូវកាលនេះ។ មូលហេតុនេះហើយបានជា បណ្តាញព័ត៌មានជាច្រើនបានលើកឡើងអំពីលទ្ធភាពនៃការឈ្នះ Ballon D’or របស់កីឡាកររូបនេះ។

ទោះជាយ៉ាងណា Lewandowski បានលើកឡើងថា ខ្លួនមិនដែលគិតអំពីការឈ្នះពានផ្ទាល់ខ្លួននោះទេ។ លោកនិយាយថា៖ ខ្ញុំមិនដែលគិតពីការឈ្នះBallon D’or នោះទេ ខ្ញុំគិតអំពីការពង្រឹងខ្លួនឯងអោយល្អជាងមុន និងការឈ្នះពានអោយក្រុមដែលខ្ញុំលេង។ តែយ៉ាងណា ខ្ញុំជឿថាអ្វីក៏អាចកើតឡើងបានដែរ។”

គួរបញ្ជាក់ផងដែរ Lewandowski ស៊ុតបញ្ចូលទីបាន 45 គ្រាប់ក្នុង 39 ប្រកួតរដូវកាលនេះ ហើយនេះជារដូវកាលទី៥ ជាប់គ្នាហើយដែលកីឡាករប៉ូឡូញស៊ុតបាន 40ឡើងក្នុងមួយរដូវកាល។

from: https://tnaot.com/km/m/detail/article/9388689