Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Coutinho យល់ព្រមកាត់ប្រាក់ខែអោយតែបានទៅLiverpool វិញ

អនាគតរបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលPhilippe Coutinhoដែលបច្ចុប្បន្នលេងអោយក្លឹប Bayern Munich ខ្ចីជើងពីក្លឹបBarcelona នោះ កំពុងស្ថិតក្នុងភាពស្រពិចស្រពិលខ្លាំង ក្រោយក្លឹបដើមហាក់មិនចង់ទុក ឯក្លឹប Bayern Munich ក៏មិនចង់ទិញផ្តាច់ផងដែរនោះ។

ថ្មីៗនេះ សារព័ត៌មានជាច្រើនបានចុះផ្សាយថា ក្លឹបនៅ Premier League ជាច្រើនបានចាប់អារម្មណ៏Coutinho ដោយក្នុងនោះមានក្លឹប Newcastle, Man Utd និងLiverpool ជាដើម។ ទោះជាយ៉ាងណា កីឡាករ Coutinho ហាក់ចង់ទៅក្លឹបLiverpool ដែលជាក្លឹបខ្លួនធ្លាប់លេងពីមុន។ Coutinhoក៏បានប្រាប់ទៅលោក Jurgen Kloppផងដែរថា ខ្លួនព្រមកាត់ប្រាក់ខែអោយទាបជាងមុន អោយតែបានត្រឡប់ទៅទឹកដី Anfield វិញ។

គួរបញ្ជាក់ផងដែរថា Coutinho បានចាកចេញពី Liverpool  ក្នុងឆ្នាំ២០១៨ ក្រោយលេងបាន ១៥២ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៤១ គ្រាប់ ហើយបានបន្តលេងអោយ Barcelonaនិងខ្ចីជើងទៅ Bayern Munich។

from: https://tnaot.com/km/m/detail/article/9388677