តារាឆ្នើមរបស់ PSG គឺ Neymar បានត្រឹមសម្រក់ទឹកភ្នែកសោកស្ដាយ ដែលមិនបានជួយក្រុមឲ្យឈ្នះពានរង្វាន់ UEFA Champions League ក្រោយពីបរាជ័យទៅលើ Bayern Munich ដោយលទ្ធផល ១-០កាលពីយប់មិញនេះ។
ការតែតមួយគ្រាប់គត់របស់ Kingsley Coman នៅក្នុងតង់ទី២ បានជួយដល់ Bayern Munich ក្នុងឈ្នះជើងឯកអឺរ៉ុបជាលើកទី៦ ក្នុងប្រវតិ្ដសាស្រ្ដរបស់ក្លឹប។
ក្រោយបញ្ចប់ការប្រកួត Neymar បានត្រឹមសម្រក់ទឹកភ្នែក អង្គុយសោកស្ដាយ ត្បិតក្រុមមានឱកាសស៊ុតបញ្ចូលទី ប៉ុន្ដែធើ្វមិនបានសម្រេច ខណៈកីឡាករ និងគ្រូបង្វឹករបស់ខាង Bayern ក៏បានលួងលោម និងអោបរូបគេ ក្នុងន័យផ្ដល់នូវភាពកក់ក្ដៅ និងក្ដីសង្ឃឹមទៅកាន់រូបគេឡើងវិញ៕
ប្រភព៖ Dailymail