Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិតរឺ? កីឡាករ Premier League ម្នាក់និយាយថាក្នុងក្លឹបបាល់ទាត់ទាំងអស់ មានខ្ទើយយ៉ាងតិចម្នាក់!!

បច្ចុប្បន្ននេះ ការស្រឡាញ់ភេទដូចគ្នាត្រូវបានមជ្ឈដ្ឋានសង្គមភាគច្រើនកាន់តែទទួលស្គាល់ច្រើនឡើងៗ បើទោះជាការរើសអើងនៅតែកើតមានក្តី តែការបើកទូលាយចិត្តក៏កាន់តែមានដែរសម្រាប់ស្រទាប់អាយុក្មេងៗជំនាន់ក្រោយ។

 

ថ្មីៗនេះមានការលើកឡើងក្នុងមួយពី កីឡាករ Premier League ម្នាក់ដែលជាមេក្រុមរបស់ Watford លោក Troy Deeney បាននិយាយថា ខ្ទើយក៏អាចមានក្នុងវិស័យបាល់ទាត់ផងដែរ។ លោកនិយាយថា៖ “ខ្ញុំប្រហែលជាចូលក្នុងកំណត់ត្រាហើយដែលហ៊ាននិយាយបែបនេះ តែខ្ញុំគិតថាក្នុងក្រុមបាល់ទាត់ទាំងអស់ មានអ្នកស្រឡាញ់ភេទដូចគ្នា រឺស្រឡាញ់ភេទទាំងពីរ (Bi sexuel)យ៉ាងតិចក៏ម្នាក់ដែរ។”

 

ទោះជាយ៉ាងណា លោកក៏លើកឡើងអំពីការប្រឆាំងនឹងការរើសអើងការស្រឡាញ់ភេទដូចគ្នាដែរ ហើយនឹងលើកទឹកចិត្ត អំពីការមិនប្រកាន់ភេទក្នុងវិស័យផ្សេងៗ ពិសេសវិស័យកីឡានេះឯង។

from: https://tnaot.com/km/m/detail/article/9388652