Manuel Neuer បានក្លាយជាអ្នកចាំទីទី៣ ក្នុងប្រវត្ដិសាស្រ្ដដែលមានវាសនាលើកពានរង្វាន់ UEFA Champions League ក្នុងនាមជាប្រធានក្រុម។
អ្នកចាំទីទាំង៣រូប ដែលមានតួនាទីជាប្រធានក្រុម និងមានវាសនាលើកពានរង្វាន់មួយនេះមានដូចជា៖
-Peter Schmeichel (ឆ្នាំ១៩៩៩ ជាមួយ Man Utd)
-Iker Casillas (ឆ្នាំ២០១៤ ជាមួយ Real Madrid)
-Manuel Neuer (ឆ្នាំ២០២០ ជាមួយ Bayern Munich)
សូមបញ្ជាក់ថា Bayern Munich លើកពានរង្វាន់ Champions League ជាលើកទី៦ ក្នុងប្រវត្ដិសាស្រ្ដរបស់ក្លឹប ហើយក៏ជាការឈ្នះពានរង្វាន់ធំទី៣ ផងដែរក្នុងរដូវកាលនេះបន្ទាប់ពីលីគ និងខាប់៕
ប្រភព៖ Opta