Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Robert Lewandowski ជាកីឡាករសាកសមនឹងទទួលBallon D’or ជាងគេរដូវកាលនេះ បើសិនជាពានមួយនេះគេមិនរំសាយ!!

ក្រោយពីឈ្នះពានBundesliga និង DFB Pokal ក្នុងរដូវកាលនេះផងដែរ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក៏បានទទួលជ័យជម្នះក្នុងក្របខណ្ឌ័លំដាប់កំពូលអឺរ៉ុបChampion League ផងដែរកាលពីយប់មិញនេះ។

Bayern Munich ត្រូវបានចាត់ទុកថាជាក្លឹបកំពូលមួយក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងរដូវកាលដែល ក្លឹបនេះបានពានបីដងក្នុងមួយរដូវកាល (Treble) កីឡាករដែលមិនអាចមើលរំលងបានគឺ Robert Lewandowskiដែលជាខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ។ Lewandowskiស៊ុតបញ្ចូលទីបានសរុប ៥៥ គ្រាប់ ក្នុងការប្រកួត៤៦ ប្រកួត និងបញ្ចូនបាល់អោយគេស៊ុតបាន១០ ផងដែរ។

ក្រៅពីនេះ Lewandoski  ក៏ជា Top scorer នៅក្របខណ្ឌ័ទាំងបីនេះផងដែរ និងជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានកីឡាករល្អបំផុត(Ballon D’or)។ ទោះជាយ៉ាងណា សហពន្ធ័បាល់ទាត់បារាំងបានសម្រេចរំសាយពានមួយនេះទៅហើយ ដោយហេតុថារដូវកាលនេះត្រូវបានញាំញីដោយ Covid 19 និងលេងមិនសូវបានពេញលេញ។

ប្រភព៖ Goal

 

from: https://tnaot.com/km/m/detail/article/9620891