Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើកជែងមិនផុតធ្លាក់ផ្លូវក្រឡាប់ស្លាប់២នាក់របួសធ្ងន់ស្រាល៥នាក់

ព្រះវិហារ៖មនុស្ស ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស ៥នាក់ ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ អធិការនគរបាលស្រុកត្បែងមានជ័យ លោកវរសេនីយ៍ទោ រិទ្ធ សួណា ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមាន រថយន្តម៉ាកតូយូ៉តា តាក់កូម៉ា ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z- 7512 បើកបរដោយឈ្មោះ ម៉ៅ ណាល់ អាយុ៣៩ឆ្នាំ រស់នៅភូមិបរិបូរណ៍ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បានដឹកសមាជិកគ្រួសារចំនួន ៨នាក់ ធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅស្រុកគូលែន។ លុះដល់កន្លែងកើតហេតុរថយន្តខាងលើបានបន្ថែមល្បឿនឡើងជែងរថយន្តខាងមុខ ហើយដោយសារល្បឿនលឿនពេកយកចង្កូតខ្លាំង ក៏ជ្រុលធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ដោយខ្លួនឯង ស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។

លោកអធិការស្រុកត្បែងមានជ័យបានបញ្ជាក់បន្ថែមថា ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកអ្នករបួសទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត ។ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយក្នុងនោះ មានឈ្មោះទី១ឈ្មោះ ស្រី និច ភេទស្រី អាយុ២៥ឆ្នាំ​ និងទី២ ឈ្មោះ ណាល់ ផានិត ភេទប្រុស អាយុ១២ឆ្នាំ។

ចំណែកអ្នករបួសមានឈ្មោះ ទី១ ឈ្មោះ ម៉ៅ សិលា ភេទស្រី ទី២ ឈ្មោះ ម៉ៅ រិទ្ធយុង ភេទប្រុសទី៣ ឈ្មោះ ស្រី សៅ ភេទប្រុស អាយុ២១ឆ្នាំទី៤ ឈ្មោះ ម៉ុច មឿង ភេទស្រី អាយុ៦២ឆ្នាំនិងទី៥ឈ្មោះ លឿន ភេទស្រី អាយុ៦៣ឆ្នាំ។រីឯរថយន្តត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕ដោយ ផេងភាព

from: https://tnaot.com/km/m/detail/article/9620888