គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta មានទំនុកចិត្ដថា កូនក្រុមរបស់លោកគឺ Pierre-EmErick Aubameyang នឹងចុះហត្ថលេខាលើកុងត្រាថ្មីក្នុងពេលឆាប់ៗនេះ។
ការនិយាយបែបនេះ គឺបន្ទាប់ពីអតីតកីឡាកររបស់ក្រុម Dortmund មានពាក្យចចាមអារ៉ាមខ្លាំងទាក់ទងនឹងការចាកចេញពីក្លឹបនារដូវកាលនេះ ស្របពេលកុងត្រាចាស់របស់គេក៏ជិតនឹងផុតដែរ។
យ៉ាងណាក្ដី ក្នុងវីដេអូឃ្លីបមួយ Arteta បាននិយាយចំពោះអនាគរបស់ Aubameyang ថា៖ «ពួកយើងមានការពិភាក្សាច្រើនជាមួយ Pierre,គ្រួសាររបស់គេ និងភ្នាក់ងាររបស់គេផងដែរ។ ខ្ញុំមានទំនុកចិត្ដថា ពួកយើងនឹងរកឃើញផ្លូវវិជ្ជមានទាំងសងខាង»។
សូមបញ្ជាក់ថា Arsenal នឹងត្រូវធើ្វដំណើរទៅកាន់ទីក្រុង Manchester ក្នុងការជួបគ្នាទល់នឹង Man City នៅថៃ្ងពុធ ចូលថៃ្ងព្រហស្បតិ៍ ខាងមុខនេះ វេលាម៉ោង ២:១៥នាទីរំលងអាធ្រាត ដែលជាគូដំបូងគេ ក្នុងការត្រលប់មកវិញនៃលីគកំពូលអង់គ្លេស៕
ប្រភព៖ Dailymail