ក្លឹបយក្សអាល្លឺម៉ង់បានបំបាក់ក្តីស្រមៃរបស់ក្លឹបបារាំងParis Saint-Germain ដោយបានយកឈ្នះលើក្លឹបមួយនេះក្នុងលទ្ធផល ១ទល់នឹង០ ក្នុងវគ្គផ្តាច់ព្រ័ត្រ្ត UEFA Champion League។ ១គ្រាប់របស់ Bayern Munich គឺរកបានដោយអតីតកីឡាករPSG ផងដែរគឺ Kingsley Coman ដោយតែតបាល់បញ្ចូលទីនៅនាទីទី ៥៩។
ជ័យជម្នះនេះយើងឃើញ Bayern Munich លើកពានបីធំៗក្នុងរដូវកាលតែមួយ ជាលើកទី២ ដោយបានឈ្នះ Bundesliga និង German Cup រួចក្នុងរដូវកាលនេះ។ ទោះជាយ៉ាងណា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ្តនៅ Champion League នេះគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ PSG បែរជាត្រូវទទួលរងបរាជ័យយ៉ាងខ្ទាំចិត្តរបស់ Bayern Munich ទៅវិញ។
គួរបញ្ជាក់ផងដែរថា អ្នកវិភាគជាច្រើនបានវិភាគអំពីការឡើងជើងខ្លាំងរបស់Lewandowski និងបានរាប់គេជាកីឡាករគម្រាមកំហែងខ្លាំងដល់PSGតែចុងក្រោយបែរទៅជា Kingsley Comanខ្សែស្លាបសញ្ជាតិបារាំង ជាអ្នករកគ្រាប់បាល់ជ័យជម្នះទៅវិញ។
ប្រភព៖ Sky Sports