Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កាហ្វេលើភ្នំ ខេត្តកំពត

លើកមុនយើងនិយាយស្រុកគេ ឥឡូវយើងមកនិយាយស្រុកយើងវិញម្តង ដែលជាកន្លែងដែលពេញនិយមនិងមានភ្ញៀវស្រុកនិងបរទេសជាច្រើនមកទស្សនានោះ នោះគឺកាហ្វេលើភ្នំ Led Zep Cafe ទឹកដីខេត្តកំពត។

កាហ្វេលើភ្នំ Led Zep Cafe គឺជាហាងកាហ្វេមួយកន្លែងដែលមានចម្ងាយប្រមាណ 5គីឡូម៉ែត្រពីឆ្នេរកែប ធ្វើដំណើរប្រហែល២០នាទី សម្រាប់ផ្លូវតែកុំបារ្ហមអី ព្រោះឥឡូវផ្លូវឡើងភ្នំគឺឈូសឡើងស្អាតហើយ។ នុះដល់ហាងកាហ្វេយើងទទួលបានអារម្មណ៍ស្រស់ស្រាយ ស្របយក្លិនធម្មជាតិ និងទេសភាពឆ្នេរនិងព្រៃឈើជាច្រើន។ រូបភាពខាងក្រោម

ជាមួយទេសភាពធម្មជាតិ កាហ្វេលើភ្នំ មានបម្រើសេវាកម្មដូចជា៖ កាហ្វេ ភេសជ្ជៈ និងអាហារសម្រន់មួយចំនួនផងដែរ។

Led Zep Cafe គឺជាហាងតែមួយគត់ ដែលនៅលើភ្នំឧទ្យានជាតិកែប ​មានកាហ្វេ ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ កៅអីអង្គុយ ជាពិសេសមានអង្រឹងសម្រាប់គេងគយគន់ទេសភាពទៀតផង ខាប់សារី សាកបិទភ្នែកបើស្តាប់ចំរៀងតិច ធានាថាដេកស្អាតមង។

បន្ទាប់ពីកាហ្វេលើភ្នំមានតែមួយទេ? ខុសហើយ! នៅមានទៀតគឺទេសភាពបែរគឺឆ្នេរនិងគយគន់ភ្នំផ្សេង (មិនចាំឈ្មោះដឹងតែនៅលើភ្នំ) ចេញពីកាហ្វេលើភ្នំ យើងជិះទៅត្រង់រហូតទៅឃើញមានកូនផ្ទះមួយ ហើយអ្នកទាំងគ្នាចូលទៅប្រាកដជាសប្បាយហើយនិងនិយាយថា​ (WOW! ទេសភាពខាប់ម៉េស) ហ្ហាហ្ហា សូម្បីតែខ្ញុំក៏និយាយចឹងដែរ ចេញពីនិងយើងទៅត្រង់ទៀតមានកន្លែងម្យ៉ាងដែលមានព្រៃឈើស្រស់បំព្រងនិងទេសភាពភ្នំជាច្រើន យើងទៅកាន់តែខ្ពស់គឺទេសភាពកាន់តែស្អាតហើយ តែស្តាយត្រង់ថាទៅចំពេលមេឃភ្លៀង មួយវិញទៀតសម្រាប់ផ្លូវរាងកោងបន្តិចហើយ។

សរុបមកអ្នកទាំងអស់បើបានទៅហាងកាហ្វេរួច កុំភ្លេចជិះទៅសាកមើលណា សម្រាប់ទេសភាពផ្សេងនិងស្អាតៗខ្ញុំនិងព្យាយាមរុករកជូនអ្នកទាំងអស់គ្នា បើចូលចិត្តកុំភ្លេចចុច Like និងសរសេរជាមតិរបស់អ្នកនៅខាងក្រោម ហើយយើងនិងជួបគ្នានៅពេលក្រោយ

All rights reserved: Jinghab Vlogger

from: https://tnaot.com/km/m/detail/article/9620750