Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បោះឆ្នោតអាមេរិក៖ លោកត្រាំអាចប្រើប្រាសយុទ្ធសាស្ត្រចាស់ យកឈ្នះលោក Biden

គណបក្សប្រជាធិបតេយ្យ អាចប្រឈមនឹងកំហុសឆ្លង ដូចកាលពីឆ្នាំ​២០១៦ ដែរឬទេ​ ហើយនៅពេលនោះរាល់ការស្ទង់មតិទាំងអស់ នៅអាមេរិកឃើញថា បេក្ខភាព ហ៊ីលឡារី គ្លីនតុន មានប្រៀបលើលោកត្រាំ ទាំងអស់។ ប៉ុន្តែនៅទីបំផុត​ លោកស្រីក៏បរាជ័យ ក្រោមស្នាដៃរបស់លោក ត្រាំ​។

ការបោះឆ្នោតអាមេរិក នឹងត្រូវធ្វើឡើង នៅថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលជាការបោះឆ្នោតទទួលបានការចាប់អារម្មណ៍បំផុត នៅលើពិភពលោក ។ ការស្ទង់មតិ នាពេលកន្លងមក ​បានបង្ហាញឲ្យឃើញថា ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅតែចាញ់ប្រៀបទៅលើបេក្ខភាព មកពីគណបក្សប្រជាធិបតេយ្យ។

ចំណុចដែលធ្វើឲ្យអ្នកគាំទ្រ​លោក ត្រាំ ធ្លាក់ចុះគឺពាក់ព័ន្ធនឹងការធ្វើបាតុកម្ម​ប្រឆាំងការរើសអើងជាតិសាសន៍ ពីសំណាក់ក្រុមជនជាតិស្បែកខ្មៅ ។ ក្រៅពីនេះ គឺការឆ្លងរាលដាលកូវីដ​១៩​​កាន់តែខ្លាំងឡើង នៅលើទឹកដីអាមរិក។ កត្ដាទាំងនេះបានបង្ហាញពីការបរាជ័យរបស់លោក ត្រាំ ក្នុងការដឹកនាំអាមេរិក​។

កាលពីឆ្នាំ​២០១៦​នោះ លោក ត្រាំ មិនបានបញ្ចេញគោលនយោបាយពិសេសរបស់ខ្លួននោះឡើយ ទុកឲ្យគណបក្សប្រជាធិបតេយ្យ យកប្រៀបរហូត។ ប៉ុន្ដែដល់នាទីចុងក្រោយ​ ទើបលោកបញ្ចេញយុទ្ធសាស្ត្រ។ ចំណុចទំាងនោះហើយ ទើបគណបក្សប្រជាធិបតេយ្យ ត្រូវតែ​មានគោលនយោបាយយុទ្ធសាស្ត្រ ទើបអាចយកឈ្នះបាន បើពឹងផ្អែកទៅលើបាតុកម្ម​ និងការឆ្លងរាលដាលកូវីដ​១៩ ដើម្បីយកឈ្នះ​លើលោកត្រាំ ក៏ជារឿងដ៏ពិបាកផងដែរ៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9388499