Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ Dynamite របស់ក្រុម BTS ទទួលបានការចូលទស្សនា ១០១,១លានដង

បទចម្រៀងថ្មី Dynamite របស់ក្រុមតារាចម្រៀង BTS ទទួលបានការចូលទស្សនាចំនួន ១០១,១លានដងក្នុងរយៈពេល ២៤ម៉ោង នៅលើបណ្តាញសង្គម YouTube ។

ប្រភពប្រព័ន្ធផ្សព្វផ្សាយ និងគណនីអ្នកគាំទ្រជាច្រើនបានប៉ាន់ស្មានថាចំនួននៃការចូលទស្សនាបទ Dynamite របស់ក្រុមតារាចម្រៀង BTS ក្នុងរយៈពេល ២៤ម៉ោង មានចំនួនចាប់ពី ៩៨,៣លានដង ទៅ ១០០លានដង នៅលើបណ្តាញសង្គម YouTube តែប៉ុណ្ណោះ។ ទោះយ៉ាងណានៅថ្ងៃទី២៣ ខែសីហានេះ ក៏បានបញ្ជាក់ជាផ្លូវការថាចំនួនជាក់ស្តែងគឺ ១០១,១លានដង។

ចំនួនដែលបានបញ្ជាក់នេះគឺថាបទ Dynamite ជាវីដេអូចបទម្រៀងដែលមានចំនួនអ្នកចូលទស្សនាច្រើនបំផុតក្នុងប្រវត្តិ YouTube ដែលទទួលបានការចូលទស្សនាថ្ងៃដំបូងជាង ១៤,៨លានដង ច្រើនជាងបទ How You Like That របស់ក្រុមតារាចម្រៀង BLACKPINK ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9619188